ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានដំឡើងអត្រាគោលនយោបាយសំខាន់ៗរបស់ខ្លួនយ៉ាងខ្លាំងដល់២០ភាគរយ ខណៈដែលខ្លួនបានព្យាយាមគ្រប់គ្រងការធ្លាក់ចុះនៃទណ្ឌកម្មរបស់លោកខាងលិចយ៉ាងធ្ងន់ធ្ងរក្នុងការសងសឹកប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន ។ ឥឡូវនេះឈានចូលដល់ថ្ងៃទី៥ហើយ សម្រាប់ការលុកលុយបានបង្កឱ្យមានកិច្ចខិតខំប្រឹងប្រែងពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមទាំងការសម្រេចចិត្តរបស់ក្រុមហ៊ុនថាមពលយក្ស ឈ្មោះថា BP ផងដែរ ក្នុងការចាកចេញពីប្រទេសដែលសម្បូរប្រេងមួយនេះ ។ រូបិយប័ណ្ណរ៉ូបូល...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២២ថា ប្រទេសអ៊ុយក្រែន បានចល័តកងទ័ពប្រមាណ១០ម៉ឺននាក់ ចំពេលមានជម្លោះជាមួយរុស្ស៊ី លោក Valery Zaluzhny មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យកាលពីថ្ងៃអាទិត្យ នៅលើ Facebook ។ លោក Zaluzhny បានលើកឡើងថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងចល័តជាកម្មសិទ្ធិរបស់កងកម្លាំងការពារទឹកដីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។ លោក...
Update: អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី នឹងអាចដកទណ្ឌកម្ម ពីលោកខាងលិចជុំវិញការលុកលុយរបស់ខ្លួនមកលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងជួបក្រុមមន្ត្រី ដើម្បីពិភាក្សា ពីផលប៉ះពាល់សេដ្ឋកិច្ច។ (AFP)
Breaking: រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចា លើកដំបូង ចាប់តាំងពីការវាយលុក របស់ទីក្រុងមូស្គូ។
Breaking: ពូទីនផ្តោតលើសេដ្ឋកិច្ច បន្ទាប់ពីទណ្ឌកម្ម របស់លោកខាងលិច៖ វិមានក្រឹមឡាំង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: ផែនទីនៃអ៊ុយក្រែន ប្រៀបធៀបតំបន់ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី ២៧ខែកុម្ភៈ ២០២២។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: ជនស៊ីវិល ១០២ នាក់ត្រូវបានសម្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែន រួមទាំងកុមារ ៧នាក់៖ UN។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ បញ្ហាសំខាន់នៃការចរចា សម្រាប់ភាគីអ៊ុយក្រែន គឺទី១ ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ និង ទី២ គឺការដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន, ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា ការចរចាសន្តិភាពចាប់ផ្តើម នៅក្នុងប្រទេសបេឡារុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២...
Update: កងទ័ពរុស្ស៊ីនិយាយថា ជនស៊ីវិលអ៊ុយក្រែន អាច “ដោយសេរី” ចាកចេញពីទីក្រុង Kyiv ហើយអះអាងថា ខ្លួនមានឧត្តមភាព ផ្លូវអាកាសលើអ៊ុយក្រែន ខណៈដែលការឈ្លានពាន ចូលដល់ថ្ងៃទីប្រាំរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ “ជនស៊ីវិលទាំងអស់នៅក្នុងទីក្រុងអាចចាកចេញដោយសេរី… តាមបណ្តោយផ្លូវហាយវេ Kyiv-Vasylkiv ។ ទិសដៅនេះគឺបើកចំហ និងមានសុវត្ថិភាព។...
Breaking: Zelensky ទាមទារសមាជិក EU ជាបន្ទាន់ សម្រាប់អ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។