Top Story: លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.-UN) បានលើកឡើងថា ការការពារជនស៊ីវិល ត្រូវតែជាអាទិភាពលេខមួយ។ នេះបើតាមការបញ្ជាក់របស់លោក António Guterres តាមបណ្តាញសង្គមTwitter នៅមុននេះបន្តិច។ លោក បានលើកឡើងថា បុគ្គលិកកំពុងនៅលើសកម្មភាពជាក់ស្តែង ពង្រីកការផ្តល់ជំនួយសង្គ្រោះជីវិត ទាំងសងខាង នៃខ្សែទំនាក់ទំនងទាំងអស់។ លោក...
Top Story: ទំនាក់ទំនងរយៈពេល ពីរទសវត្សរ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយលោកខាងលិច ដែលដំបូងឡើយ ត្រូវបានសម្គាល់ដោយការចាប់អារម្មណ៍ លើអ្វីដែលអតីតភ្នាក់ងារ KGB មាន។ ហើយបន្ទាប់មកកិច្ចសហប្រតិបត្តិការផ្ទុះឡើង បានឈានដល់ចំណុចនៃការវិលត្រឡប់មកវិញ ជាមួយនឹងការលុកលុយរបស់លោកប្រឆាំងនឹងប្រទេអ៊ុយក្រែន។ (AFP) ប្រែសម្រួលដោយ៖ សយ សុភា
AFP: ជនស៊ីវិលរាប់ម៉ឺននាក់ បាននិងកំពុងភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសប៉ូឡូញ ភាគច្រើននៅលើរថភ្លើង។ រថភ្លើង មកដល់ទីក្រុងព្រំដែន Przemysl ជាកន្លែង ដែលគេវាយតម្លៃថា មានសីលធម៌ ខ្ពស់គួរឱ្យកត់សម្គាល់។
Breaking: រដ្ឋមន្ត្រីលោកស្រី Anniken Huitfeldt បានដោះស្រាយបញ្ហា នៃការគាំទ្រមនុស្សធម៌ សម្រាប់អ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមTwitter ផ្លូវការរបស់លោកស្រី រដ្ឋមន្រ្តីការបរទេសន័រវេស នៅមុននេះបន្តិច ដោយបានធ្វើការសន្ទនាជាមួយសមភាគី ប៉ូឡូញ លោក Zbigniew Rau។ ប្រែសម្រួលដោយ៖ សយ សុភា
អ៊ុយក្រែន៖ ការខូចខាតអគារក្នុងទីក្រុងគៀវ, រថក្រោះអ៊ុយក្រែននៅតំបន់ Lugansk, ទាហានអ៊ុយក្រែននៅទីក្រុង Kyiv បំណែកនៃរថក្រោះរុស្ស៊ី ដែលត្រូវបានបំផ្លាញនៅជិត Kharkiv, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយសុភា
Braking: សេចក្តីថ្លែងការណ៍អាស៊ាន ជុំវិញស្ថានការណ៍ នៅអ៊យក្រែន។
បរទេស៖ ចំពេលមានវិបត្តិអ៊ុយក្រែន មានរបាយការណ៍ដែលបង្ហាញថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោកត្រូវបានបំផ្លាញ។ ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីបញ្ហានេះក៏ដោយ។ ត្រូវបានគេអះអាងថា ជាយន្តហោះដ៏ធំបំផុតរបស់ពិភពលោក Antonov An-225 ត្រូវបានកត់ត្រាចុងក្រោយនៅអាកាសយានដ្ឋាន Hostomel (GML) ។ នេះបើយោងតាមវែបសាយ MSN បានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ យោងតាមទិន្នន័យហោះហើរនាពេលថ្មីៗនេះ យន្តហោះដែលមានលេខចុះបញ្ជី UR-82060 បានទៅដល់អាកាសយានដ្ឋាន...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេសបាននិយាយ នៅថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ីភាគច្រើនស្ថិតនៅចម្ងាយត្រឹមតែ 18.6 ម៉ាយ (30 គីឡូម៉ែត្រ) ពីភាគកណ្តាលទីក្រុងគៀវ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអង់គ្លេស ក៏បានព្រមានរុស្ស៊ីថា ជនរងគ្រោះ និងរបួស “ទំនងជាធ្ងន់ និងធំជាងការរំពឹងទុក ឬទទួលស្គាល់ដោយវិមានក្រឹមឡាំង”។...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev មិនបានច្រានចោលការធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិ (ការ ធ្វើ ឬ ការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជន ឬ របស់ជាតិដទៃ ឲ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ) ដែលមានមូលដ្ឋាននៅរុស្ស៊ីរបស់ជនបរទេសដែលបានចុះបញ្ជីនៅក្នុង “យុត្តាធិការអរិភាព” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានការសម្រេចចិត្តជាបន្ទាន់ ស្តីពីសមាជិកភាពសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ដោយនិយាយថា “ពេលវេលាដ៏សំខាន់បានមកដល់ហើយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ដែលជាថ្ងៃទីបីនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកបានពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក...