អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបានអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន ។ លោកបានប្រាប់ដល់សម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការ សហប្រជាជាតិស្តីពីអ៊ុយក្រែនថា “ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ត្រូវតែបញ្ឈប់ ។ វាកំពុងឆាបឆេះទូទាំងប្រទេស តាំងពីផ្លូវអាកាស ដីគោក...
Update– សេចក្តីរាយការណ៍ព័ត៌មាន អាមេរិកាំង Associated Press (AP) បានរាយការណ៍ នៅមុននេះបន្តិចថា ទាហានអ៊ុយក្រែនជាង ៧០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីកាំភ្លើងធំរបស់រុស្ស៊ី បានវាយប្រហារមូលដ្ឋានយោធានៅ Okhtyrka ដែលជាទីក្រុងរវាង Kharkiv និង Kyiv, នេះបើតាមមន្រ្តី ប្រចាំតំបន់ បានសរសេរនៅលើ Telegram...
Breaking: កាំភ្លើងធំ សម្លាប់ទាហាន អ៊ុយក្រែន ៧០នាក់, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលីនឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិតអំពីផែនការរបស់ប្រទេសរបស់លោក បន្ទាប់ពីបានលាតត្រដាង...
ទីក្រុង CANBERRA ប្រទេសអូស្ត្រាលី — អូស្ត្រាលី នឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដល់អ៊ុយក្រែន ជាមីស៊ីល គ្រាប់រំសេវ និងសម្ភារៈយោធាផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង APនៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
UPDATE៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបណ្ដេញសមាជិក ១២ នាក់នៃបេសកកម្មអង្គការសហប្រជាជាតិរបស់រុស្ស៊ី ពីអាមេរិក សម្រាប់ជា “ប្រតិបត្តិការស៊ើបការណ៍” ដែលជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារ ពីទីក្រុងមូស្គូ ដែលបានបរិហារអ្វីដែលគេហៅថា “ចលនាអរិភាព”។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ICC នឹងបើកការស៊ើបអង្កេតលើ “ស្ថានភាពនៅអ៊ុយក្រែន” នេះបើតាមព្រះរាជអាជ្ញាមួយរូប បានបង្ហើយឱ្យដឹង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងការ ធ្វើនយោបាយលើជំនួយមនុស្សធម៌ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលសង្គ្រាមកំពុងតែផ្ទុះឡើង ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកជនចិនបានលើកឡើងថា អ្វីដែលកំពុងលាតត្រដាង នៅក្នុងប្រទេសអ៊ុយក្រែន គឺពិតជាគួរឲ្យសោកស្ដាយ។ ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ កាត់បន្ថយស្ថានការណ៍ និងជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។ លោក Zhang Jun...
ម៉ូស្គូ៖ រាល់កង្វល់ផ្នែកសន្តិសុខ របស់ទីក្រុងមូស្គូ ត្រូវតែយកមកពិចារណា សម្រាប់ដំណោះស្រាយ ក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ លោក ពូទីន បានរំលឹកឡើងវិញថា ដំណោះស្រាយមួយនឹងអាចធ្វើទៅបាន លុះត្រាតែការព្រួយបារម្ភផ្នែក...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ថា ទីក្រុង Kharkiv ដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន ត្រូវបានទម្លាក់គ្រាប់បែកកាលពីថ្ងៃចន្ទ ដោយកាំភ្លើងធំរបស់រុស្ស៊ី ខណៈដែលកិច្ចចចារគ្នាដើម្បី ដោះស្រាយជម្លោះមិនបានសម្រេច ។ ក្រុមមន្ត្រីបានលើកឡើងថា ការវាយប្រហារនៅទីក្រុង Kharkiv បានសម្លាប់ជនស៊ីវិល រួមទាំងកុមារផងដែរ...