គៀវ ៖ សារព័ត៌មាន Golos Ukrainy របស់សភា អ៊ុយក្រែន បានរាយការណ៍ថា អនុប្រធានសភាទីមួយរបស់អ៊ុយក្រែន លោក Oleksandr Kornienko បានលើកឡើងថា ជំនួយពីអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (ណាតូ) កំពុងពង្រឹងសមត្ថភាពការពារជាតិ របស់អ៊ុយក្រែន។ លោក Kornienko បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំ...
បរទេស៖ អនុទីប្រក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jonathan Finer បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា អង្គការសម្ពន្ធមិត្តយោធាណាតូ នឹងធ្វើការសម្រេចចិត្តទាំងស្រុង លើភាពអាចទៅរួចនៃការចល័តកងទ័ព ស្របពេលមានវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែប្រព្រឹត្តទៅ។ នៅក្នុងបទសម្ភាសន៍មួយ លោក Jonathan Finer បាននិយាយប្រាប់កាសែត CNN យ៉ាងដូច្នេះថា “នោះនឹងជាការសម្រេចចិត្តមួយ សម្រាប់ឲ្យសម្ពន្ធមិត្តធ្វើឡើង គឺអង្គការសម្ពន្ធមិត្ត...
ព្រុចសែល៖ សហភាពអឺរ៉ុប បានរៀបចំដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្សី ឬការគំរាមកំហែងកូនកាត់ ប្រសិនបើវាឈ្លានពានអ៊ុយក្រែន ហើយ “មានភាពជឿនលឿនណាស់” ក្នុងការរៀបចំរបស់ខ្លួន សម្រាប់ការឆ្លើយតបទៅនឹងការឈ្លានពានណាមួយ នេះបើតាមការលើកឡើងរបា់អ្នកការទូតកំពូលអឺរ៉ុបលោក Josep Borrell។ លោកបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបថា ប្លុកនេះត្រូវបានរួបរួមនៅក្នុងវិធីសាស្រ្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ដថា “ការកសាងយោធារបស់រុស្ស៊ីនៅក្នុង និងជុំវិញអ៊ុយក្រែន និងការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីបង្កើតឡើងវិញនូវបន្ទាត់បែងចែកនៅលើទ្វីបរបស់យើង ធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះ និងគោលការណ៍សំខាន់ៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានត្រៀមរៀបចំផែនការ ទៅហើយក្នុងការធ្វើការដឹកជញ្ជូន ជាបន្ទាន់មួយសម្រាប់ ពលរដ្ឋជនជាតិជ្វីហ្វ និងពលរដ្ឋអ៊ីស្រាអ៊ែលទាំងឡាយណា ដែលចង់ចាកចេញពីអ៊ុយក្រែន ក្នុងករណីប្រសិនបើរុស្សី នឹងបើកការវាយប្រហារ។ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអ៊ែល បាននិយាយថា ផែនការគឺបានត្រៀមរួចទៅហើយ ក្នុងលក្ខខណ្ឌណាមួយដែល សមស្របដើម្បីអាចធ្វើការហោះហើរ ដឹកជញ្ជូនជនជាតិជ្វីហ្វ និងអ៊ីស្រាអ៊ែល ដែលមានចំនួនដល់ទៅរាប់ពាន់នាក់ ចេញពីអ៊ុយក្រែនក្នុងពេលដែលអង់គ្លេស...
គៀវ៖ ប្រធានាធិបតីអុយក្រែន បានលើកឡើងថា ការសម្រេចចិត្ដដកបុគ្គលិក ស្ថានទូតរបសលអាមេរិក ចេះពីប្រទេសរបស់លោកនាពេលនេះ ជាការសម្រេចចិត្ដមុនកាលកំណត់ និងបង្ហាញពីការប្រុងប្រយ័ត្នហួសហេតុ។ ប្រធានគោលនយោបាយការបរទេស គឺលោក Josep Borrell បានលើកឡើងថា សហភាពអឺរ៉ុប នឹងស្វែងយល់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តជម្លៀសអ្នកការទូត របស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន។...
ឡុងដ៌៖ ការិយាល័យបរទេស Commonwealth & Development Office (FCDO) របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ចក្រភពអង់គ្លេសបានចាប់ផ្តើម ដកបុគ្គលិកចេញពីស្ថានទូត របស់ខ្លួននៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលនេះហាក់បីដូចជាការរត់ចោល ប្រទេសអ៊ុយក្រែនអញ្ចឹងដែរ។ បុគ្គលិកស្ថានទូត និងអ្នកនៅក្នុងបន្ទុកមួយចំនួន កំពុងត្រូវបានដកចេញពីអ៊ុយក្រែន ប៉ុន្តែស្ថានទូតនៅតែបើកចំហ ហើយនឹងបន្តអនុវត្តការងារសំខាន់ៗដដែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ ប្រធានគោលនយោបាយការបរទេស គឺលោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនឹងស្វែងយល់ ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក សម្រេចចិត្តជម្លៀសអ្នកការទូត របស់ខ្លួនមួយចំនួនចេញពីប្រទេស អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Josep...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ថា សហភាពអឺរ៉ុបហៅកាត់ (EU) មានបំណងជួយដល់ ប្រទេសអ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ១,២ពាន់លានអឺរ៉ូ ស្មើនឹង ១,៦ពាន់លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជម្លោះជាមួយរុស្ស៊ី ដែលបានប្រមូលផ្តុំកងទ័ព និងសព្វាវុធធុនធ្ងន់នៅតាម ព្រំដែននៃប្រទេសអ៊ុយក្រែន ។...
បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ ព្រឹទ្ធសមាជិកអាមេរិក លោក Chris Coons (D-DE) បានប្រាប់អ្នកសារព័ត៌មានគឺលោកស្រី Greta Van Susteren ក្នុងបទសម្ភាសមួយដែលនឹង ចាក់ផ្សាយនៅថ្ងៃអាទិត្យថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ដោយបញ្ជូនទាហានអាមេរិក ទៅការពារប្រទេសអ៊ុយក្រែននោះ វា“នឹងគ្រាន់តែជាការលះបង់ពួកគេ (ទាហាន) តែប៉ុណ្ណោះ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា...