Update: ផែនទីរបស់អ៊ុយក្រែន កំណត់ទីតាំងទីក្រុងសំខាន់ៗ ដែលមានសំឡេងផ្ទុះ និងតំបន់ដែលកងកម្លាំងរុស្ស៊ី ចូលលុកលុយ នេះបើយោងតាម ឆ្មាំព្រំដែនអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ម៉ាក្រុង អំពាវនាវឱ្យមានកិច្ចប្រជុំកំពូល ណាតូ ‘ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន’ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ សម្លេងកាំភ្លើងតូចធំ រួមទាំងសម្រែកទ្រហោយំ បានបន្លឺឡើងកងរំពង នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ដែលកើតចេញពីការវាយប្រហារ ក្រោមការបញ្ជាផ្ទាល់ពីបុរសខ្លាំង លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្រោយមានភាពតានតឹងអស់រយៈពេលជាយូរ។ អ្វីដែលត្រូវចោទសួរនៅពេលនេះថា តើសហរដ្ឋអាមេរិក អង្គការណាតូ សហភាពអឺរ៉ុប ទៅណាហើយ? ហើយតើការដាក់ទណ្ឌកម្ម ពីសំណាក់ក្រុមប្រទេសទាំងនោះ ទៅលើរុស្ស៊ី មានន័យអ្វីទៅ?។ គួសបញ្ជាក់ថា...
Update: ទាហានអ៊ុយក្រែនជាង ៤០ នាក់ ជនស៊ីវិលប្រហែល ១០ នាក់ ត្រូវបានសម្លាប់៖ ប្រធានាធិបតី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានផ្តាច់ទំនាក់ទំនងការទូត ជាមួយរុស្ស៊ី ខណៈដែលប្រទេសរបស់លោក ប្រឈមមុខនឹងការវាយប្រហារ យោធាទ្រង់ទ្រាយធំ។ នេះបើតាមសេចក្តីរាយការណ៍ New York Times នៅមុននេះបន្តិច។ គាត់បាននិយាយ នៅពេលទីប្រឹក្សារបស់គាត់ម្នាក់ បានប្រកាសថា ទាហានអ៊ុយក្រែនជាង ៤០ នាក់ ស្លាប់ និងរាប់សិបនាក់...
Breaking: ប្រទេសម៉ុលដាវី និយាយថា បិទដែនអាកាស ដោយលើកឡើងពីការឈ្លានពាន របស់រុស្ស៊ី មកលើអ៊ុយក្រែន, នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: កងទ័ពរុស្ស៊ី និយាយថា កងកម្លាំងបំបែកខ្លួន ដែលគាំទ្រដោយ ទីក្រុងមូស្គូបាន “រុលទៅមុខហើយ” នៅភាគខាងកើតអ៊ុយក្រែន ជនស៊ីវិល មិនមានអ្វី ត្រូវភ័យខ្លាចទេ. នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: អាល្លឺម៉ង់ បង្កើនការការពារ ការវាយប្រហារ តាមអ៊ីនធឺណិត ចំពេលមានការឈ្លានពាន ប្រឆាំងអ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: របាយការណ៍ និយាយថា អាវុធនឹងត្រូវចែកចាយ ដល់អតីតយុទ្ធជនយោធា នៅអ៊ុយក្រែន នេះតាមការផ្សាយរបស់ BBC នៅមុននេះបន្តិច។
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយប្រហារ លើប្រទេសអ៊ុយក្រែនហើយ ។ មួយសន្ទុះបន្ទាប់ពីលោក ពូទីន បានប្រកាសថា រុស្ស៊ីនឹងចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន ដែលមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា គឺជាការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីតាំងជាច្រើន រួមទាំងទីបញ្ជាការយោធា និងអាកាសយានដ្ឋាន ។ យោងតាមសារព័ត៌មាន Rolling...