បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានធ្វើការស្នើសុំមួយក្នុងការ ជួបជាមួយនឹងភាគីខាងរុស្សី ជាបន្ទាន់និងសមាជិតសំខាន់ៗផ្សេងទៀត របស់អឺរ៉ុប ដើម្បីអាចធ្វើការបន្ធូរបន្ថយ ស្ថានភាពតានតឹងតាមព្រំដែន។ រដ្ឋមន្ត្រីការបរទេសលោក Dmytro Kuleba បានថ្លែងបដិសេធព័ត៌មាន លំអិតអំពីរបៀបនៃការកើនឡើងនៃកម្លាំង យោធាដាក់គ្នាប៉ុន្តែលោកបានហៅថា ការស្នើសុំជំនួបលើកនេះគឺជា ជំហ៊ានបន្ទាប់ចាំបាច់ត្រូវតែធ្វើ ក្នុងរយៈពេល ៤៨ម៉ោងខាង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហា នៅអ៊ុយក្រែនសាជាថ្មីកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ នៅអំឡុងពេលនៃកិច្ចសន្ទនាគ្នាដែលចំណាយពេលប្រមាណជាជាង១ម៉ោងមេដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខនៅអ៊ុយក្រែនិងបញ្ហាសន្តិសុខក្នុងតំបន់ផងដែរនេះបើយោងតាមការបញ្ជាក់បន្ថែមដោយសេតវិមានអាមេរិក។ សេចក្តីប្រកាសដដែលបានបន្តថាលោក Biden បានធ្វើការបញ្ជាក់ច្បាស់ទៅកាន់លោក Putin ក្នុងពេលដែលអាមេរិកនៅតែរៀបចំខ្លួនរួចជាស្រេចក្នុងការភ្ជាប់ខ្លួនទៅនឹងបញ្ហាកាទូតនោះគឺវាមានន័យថាស្មើទៅនឹងកម្រិតតៀមរៀបចំខ្លួនសម្រាប់សេណារីយ៉ូផ្សេងផងដែរ។ ដោយឡែកខាងរុស្សីវិញបានចេញផ្សាយថាមកដល់ពេលនេះខ្លួននៅមិនទាន់បានទទួលការឆ្លើយតបសំខាន់ណាមួយពីអាមេរិកចំពោះការធានាឲ្យបាននូវសន្តិសុខនៅអ៊ុយក្រែនឡើយប៉ុន្តែរុស្សីឆាប់ៗនេះនឹងធ្វើការផ្ញើការឆ្លើយតបរបស់ខ្លួនទៅកាន់អាមេរិកនិងណាតូតាមរយៈការព្រមព្រៀងគ្នារវាងមេដឹកនាំទាំងពីរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលនៅសេសសល់ក្នុងប្រទេសអ៊ុយក្រែន ឱ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៃសកម្មភាពយោធារុស្ស៊ី។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយថា លោកនឹងមិនបញ្ជូនទាហានទៅជួយសង្គ្រោះជនជាតិអាមេរិកទេ ប្រសិនបើក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន មែននោះ។ លោក Joe Bidenថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានបើកកិច្ចពិភាក្សាគ្នា មួយជាមួយនឹងប្រធានាធិបតីបារាំង Emmanuel Macron អំពីអ្វីដែលមេដឹកនាំបារាំងរូបនេះ បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន ២ថ្ងៃកន្លងមក។ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយសេតវិមានអាមេរិក ហើយបញ្ជាក់ដែរថា គឺជាជំនួបគ្នាលើកទី២ ហើយដោយមេដឹកនាំអាមេរិក និងបារាំងនៅក្នុងសប្តាហ៍នេះ ហើយក៏បាន លើកឡើងពីបញ្ហាការទូតមួយចំនួនទៀត...
បរទេស ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក Andrey Kelin បាន ប្រាប់សារព័ត៌មាន RT នៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសកំពុង “ឈ្លក់វង្វេង” ជាមួយអ៊ុយក្រែន ដែលកំពុងជញ្ជក់ យកប្រាក់ពីអង់គ្លេស និងសហភាពអឺរ៉ុបយ៉ាងច្រើន ដែលអាចប្រើប្រាស់សម្រាប់តម្រូវ ការក្នុងស្រុករបស់ពួកគេផ្ទាល់។ យោងតាមសារព័ត៌មាន...
បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្យាជាមួយសមភាគីបារាំង លោក Emmanuel Macron ថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសបេឡារុស្ស នៅចុងបញ្ចប់នៃសមយុទ្ធរួម ដែលនឹងត្រូវបញ្ចប់នៅចុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាគ្នា អំពីវិបត្តិអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក ម៉ាក្រុង បន្ទាប់ពីកិច្ចពិភាក្សារយៈពេលជាច្រើនម៉ោង របស់ពួកគេនៅក្នុងវិមានក្រឹមឡាំងថា កិច្ចប្រជុំនេះ គឺមានលក្ខណៈអាជីវកម្ម...
បរទេស៖ ទាហានកងអាកាសទី 18 របស់កងទ័ពអាមេរិក បានចុះចតនៅឯអាកាសយានដ្ឋានកងទ័ព Wiesbaden ក្នុងប្រទេសអាល្លឺម៉ង់ ហើយកាលពីថ្ងៃសុក្រ ដោយយន្តហោះដឹកជញ្ជូនយោធា បានផ្ទុករថយន្ត និងឧបករណ៍យោធាក្នុងនោះ ។ ទាហានដែលមកដល់នេះ គឺជាទាហានដំបូងគេ ក្នុងចំណោមទាហានអាមេរិកចំនួន 2 000 នាក់ ដែលត្រូវបានបញ្ជា ឱ្យទៅបណ្តាប្រទេសណាតូ នៅអឺរ៉ុបខាងកើត ចំពេលមានភាពតានតឹងកំពុងបន្ត...
បរទេស ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសស្វាគមន៍និងសាទរ យ៉ាងខ្លាំង ចំពោះការផ្តល់ឲ្យពីសំណាក់ ប្រធានាធិបតីតួកគីលោក Tayyip Erdogan ក្នុងអំឡុង ពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ។ លោក Erdogan បានសន្យាក្នុងការផ្គត់ផ្គង់ភ្លាមៗទៅឲ្យអ៊ុយក្រែននូវបច្ចេកវិទ្យាដ្រូន សម្រាប់ប្រឈមមុខទៅនឹង ភាពតានតឹងជាមួយនឹងរុស្សីហើយប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបញ្ចប់ទៅ...
បរទេស៖ ភាពតានតឹងអន្តរជាតិមានកម្រិតខ្ពស់ នៅពេលដែលទាហាន និងឧបករណ៍យោធា របស់រុស្ស៊ីបន្តប្រមូលផ្តុំនៅព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលបង្កើតអនាគតមិនច្បាស់លាស់ សម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានព្រមានកាលពីថ្ងៃអង្គារថា ការប្រឈមមុខដាក់គ្នា ខាងយោធាជាមួយរុស្ស៊ីនឹងបណ្តាលឱ្យមានសង្គ្រាម “ពេញលក្ខណៈ” នៅលើទឹកដីអឺរ៉ុប។ យ៉ាងណាក៏ដោយ...