ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការបោះឆ្នោតតាមនីតិវិធី ប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំ បើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា ១០រូបទៀត បានបោះឆ្នោតគាំទ្រ។ ចិនប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះ របស់ក្រុមប្រឹក្សាសន្តិសុខ តាមសំណើរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹង ដោយលើកឡើងពីភាពតានតឹង នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែនថា សហរដ្ឋអាមេរិក នឹងដាក់ពង្រាយទាហាន ៣០០០នាក់បន្ថែមទៀត ទៅកាន់តំបន់អឺរ៉ុប។ ការដាក់ពង្រាយនេះ រួមមានទាហាន ១០០០នាក់ ដែលបច្ចុប្បន្នមានមូលដ្ឋាន នៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបញ្ជូនទៅកាន់ប្រទេសរូម៉ានី និងទាហាន ២០០០នាក់ផ្សេងទៀត ដែលត្រូវបញ្ជូនពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។ អ្នកនាំពាក្យក្រសួងលោក John...
បរទេស៖ អាល្លឺម៉ង់បានបង្កការ ខឹងសម្បារដល់ទាហានមួយចំនួន បន្ទាប់ពីប្រទេសនេះ បានផ្តល់មួកយោធាចំនួន ៥ ០០០មួក ដល់អ៊ុយក្រែនដើម្បីជួយខ្លួនការពារខ្លួន ពីការឈ្លានពានរបស់រុស្ស៊ី ដែលអាចកើតមាន។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីចុងខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទាហានរុស្ស៊ីប្រហែល១០ម៉ឺននាក់ត្រូវបានគេជឿថា ស្ថិតនៅតាមព្រំដែនជាមួយអ៊ុយក្រែន។ ខណៈពេលដែលប្រទេសនានា ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបញ្ជូនផ្នែករឹងយោធា ទៅកាន់អ៊ុយក្រែន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និងលោកនាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានជួបគ្នា នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃអង្គារ ដើម្បីអាចពិភាក្សាគ្នា ទៅលើបញ្ហាសន្តិសុខ ជាពិសេសបញ្ហា នៃការដាក់ពង្រាយកងទ័ព...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងព័ត៌មាន របស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសលោកខាងលិច នឹងធ្វើបានល្អជាង សម្រាប់ការបញ្ជូនសព្វាវុធ គ្រាប់រំសេវ និង សាច់ប្រាក់ មកឱ្យរដ្ឋាភិបាលទីក្រុងគៀវ ដើម្បីជួយការពារប្រឆាំង នឹងការឈ្លានពាន របស់រុស្ស៊ី ជាជាងការឃោសនាអំពីការបង្កហានិភ័យ នៃសង្គ្រាមដែលនឹងកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាល ពីថ្ងៃទី១...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមអូសទាញ ប្រទេសរបស់លោក (រុស្ស៊ី) ឱ្យចូលទៅក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូង របស់លោកពូទីន អំពីវិបត្តិក្នុងរយៈពេលជាច្រើនសប្តាហ៍ លោកបាននិយាយថា គោលដៅរបស់អាមេរិក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីជាមួយចក្រភពអង់គ្លេស និងប៉ូឡូញ។ លោក Zelensky បានប្រាប់សភាថា “យើងកំពុងបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប រវាងអ៊ុយក្រែន ចក្រភពអង់គ្លេស និងប៉ូឡូញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន...
វ៉ាស៊ីនតោន៖ អ្នកការទូតអាមេរិក និងរុស្ស៊ី បានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញវិបត្តិអ៊ុយក្រែន ដោយភាគីអាមេរិក បានស្តីបន្ទោសរុស្ស៊ីចំពោះចេតនាឈ្លានពានអ៊ុយក្រែន និងអ្នកការទូតរុស្ស៊ី បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា “បង្កើនភាពតានតឹង” ជុំវិញវិបត្តិបច្ចុប្បន្ន។ អ្នកវិភាគបានឲ្យដឹងថា រដ្ឋបាលអាមេរិកបច្ចុប្បន្នមានហេតុផល ដើម្បីបន្តជំរុញភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន ដែលមានស្រាប់៖ មួយគឺប្រើវិបត្តិដើម្បីបង្វែរការយកចិត្តទុកដាក់ក្នុងស្រុក និងកសាងសន្ទុះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ។ មួយទៀតគឺដើម្បីស្តារឡើងវិញនូវឥទ្ធិពលរបស់ខ្លួនលើអឺរ៉ុប ដោយការបង្រួបបង្រួមសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ អ្នកជំនាញបានបន្ដថា រដ្ឋបាលសហរដ្ឋអាមេរិកបានចាត់វិធានការសំខាន់ៗចំនួន៣ ជុំវិញវិបត្តិនៅព្រំដែនអ៊ុយក្រែន។...
បរទេស៖ ប្រទេសអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាស ស្នើឲ្យក្រុមគ្រួសារ នៃទូតអាមេរិកប្រចាំនៅ បេឡារូសក្នុងការនាំគ្នា ចាកចេញពីទីនេះ ដោយបង្ហាញពីក្តីបារម្ភចំពោះមុខ ជាមួយនឹងរុស្ស៊ី តាមបណ្តោយព្រំដែនបេឡារូស និងអ៊ុយក្រែន។ ការប្រកាសអំពាវនាវនេះ ធ្វើឡើងក្រោយពេល តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសអាមេរិក ក៏បានធ្វើការប្រកាសដូចគ្នាផងដែរ ក្នុងការស្នើឲ្យក្រុមការងារទូតអ៊ុយក្រែននាំគ្នា ចាកចេញមកប្រទេសកំណើតវិញ ហើយក៏បានធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់អាមេរិកផងដែរថា កំពុងបង្កភាពភ័យខ្លាច...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយអំពីអនាគតនៃសង្រ្គាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលកំពុងរក្សាភាព ស្ងៀមស្ងាត់អំពីទំនាក់ទំនង គ្រួសាររបស់លោកជាមួយ និងបណ្តាញ NGOs ស្រមោលរបស់មហាសេដ្ឋីអាមេរិក ដើមកំណើតហុងគ្រី គឺលោក George Soros ដែលធ្វើការដើម្បីធ្វើឱ្យមានអស្ថិរភាព ដល់រដ្ឋាភិបាលនានា នៅទូទាំងពិភពលោក ។...