បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងផ្គត់ផ្គង់ អ៊ុយក្រែននូវជំនួយយោធាចំនួន២,៥ពាន់លានផោនឬត្រូវជា ៣,២ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការប្តេជ្ញាចិត្តជំនួយយោថា ប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការចាប់ផ្តើមនៃការ វាយលុករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កញ្ចប់ជំនួយដែលនឹងចាប់ផ្តើម ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ក្នុងខែមេសា ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ Downing...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលបានរាយការណ៍កា ដោយលើកឡើង ពីការព្យាករណ៍ចុងក្រោយ ដោយធនាគារពិភពលោកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន ទំនងជានឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំនេះ ។ ធនាគារពិភពលោកបានឲ្យដឹងថានៅឆ្នាំ២០២៥ សេដ្ឋកិច្ចអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៥ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ...
បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ការស៊ើបអង្កេតផ្ទៃក្នុងនៃការអនុវត្ត លទ្ធកម្មយោធារបស់ប្រទេសនេះ បានបង្ហាញឱ្យឃើញនូវការចំណាយ ទាក់ទងនឹងចោរកម្មមានចំនួនទៅដល់ ២៦២លានដុល្លារ។ យោងតាមការដកស្រង់ព័ត៌មានដោយ RT ជនល្មើសដែលត្រូវបានចោទប្រកាន់ អាចនឹងត្រូវកាត់ទោសព្រហ្មទណ្ឌ ចំពេលមានការបង្ក្រាបអំពើ ពុករលួយនាពេលខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov កាលពីថ្ងៃចន្ទបានប្រកាសលទ្ធផល នៃការស៊ើបអង្កេតដែលបានចាប់ផ្តើម នៅពេលដែលគាត់ចូលកាន់តំណែង កាលពីបួនខែមុនមកម្ល៉េះ។ លោករដ្ឋមន្ត្រីបាននិយាយទៀតថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន លោក Viktor Medvedchuk បាននិយាយថា ប្រធានាធិបតីVladimir Zelensky នឹងត្រូវធ្លាក់ចេញពីតំណែងនៅក្នុងឆ្នាំនេះ។ មេបក្សាប្រឆាំងរូបនេះក៏បានលើកឡើង ដោយបានប្រឆាំងនឹងសម្ព័ន្ធមិត្តក្នុងស្រុក និងបរទេសទាំងអស់របស់លោក ហើយលោកបានបន្ថែមថា អវត្តមានរបស់ Zelensky នឹងល្អបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន។ លោក Medvedchuk គឺជាមេដឹកនាំនៃគណបក្សប្រឆាំងបក្សដើម្បីជីវិត ដែលរដ្ឋាភិបាលរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា បានទិញឯកសណ្ឋានស្ត្រីចំនួន៥០០០០ ឈុតជាលើកដំបូងចាប់តាំងពីជម្លោះចាប់ផ្តើម។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិ Rustem Umerov ធ្វើឡើងមួយថ្ងៃមុនពេលការបោះឆ្នោត សភារំពឹងទុកលើវិសោធនកម្មច្បាប់ស្តីពីការចល័តទ័ពរបស់អ៊ុយក្រែន។ ការសម្រេចចិត្តដែលបានស្នើឡើងបានបង្កឱ្យមានការតវ៉ាជាសាធារណៈ ដោយអ្នកខ្លះហៅពួកគេថាមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយមានគោលបំណងជាចម្បងក្នុងការបង្រ្កាបលើសេចក្តីព្រាងច្បាប់។ខណៈពេលដែលវាត្រូវបានគេនិយាយថាការផ្លាស់ប្តូរច្បាប់ មិនបានមើលឃើញទុកជាមុន នូវការចុះឈ្មោះរបស់ស្ត្រីនោះសំណើបែបនេះត្រូវបានបញ្ចេញពីមុននោះទេ។ កាលពីខែមុន សមាជិកសភាអ៊ុយក្រែន Inna Sovsun បាននិយាយថា រដ្ឋាភិបាលគួរតែពិចារណាលើការព្រាងសម្រាប់យោធាស្ត្រីប្រសិនបើយល់ថាចាំបាច់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានប្រាប់សភាកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនរអាក់រអួល ក្នុងការគាំទ្ររបស់ពួកគេ ចំពោះបុព្វហេតុអ៊ុយក្រែននោះទេ ហើយរុស្ស៊ីមិនគួរពឹងផ្អែក លើការរង់ចាំពួកគេឡើយ ។ លោកCameron ដែលធ្លាប់បំពេញការងារជា នាយករដ្ឋមន្ត្រីអង់គ្លេសចន្លោះឆ្នាំ២០១០និង ២០១៦ គាត់ត្រូវបានតែងតាំងការងារនេះ កាលពីខែវិច្ឆិកាឆ្នាំមុន។ ការបង្ហាញខ្លួននៅថ្ងៃអង្គារ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ី បានបំផ្លាញមីស៊ីល ប្រឆាំងនាវា Neptune របស់អ៊ុយក្រែនចំនួន ៦គ្រាប់នៅភាគពាយ័ព្យ នៃសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។ ប្រភពបានឲ្យដឹងថាការប៉ុនប៉ង របស់ភាគីអ៊ុយក្រែន ក្នុងការវាយប្រហារ ដោយប្រើកាំជ្រួចប្រឆាំងនាវា Neptune ទៅកាន់គោលដៅនៅលើទឹកដី នៃសហព័ន្ធរុស្ស៊ីត្រូវបានបញ្ឈប់ នៅម៉ោងប្រហែល ៥ល្ងាចម៉ោងនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃសៅរ៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT យន្តហោះចម្បាំង F-16 របស់ប្រទេសន័រវេស ដែលទីក្រុង Oslo ផ្តល់ជូនដើម្បីគាំទ្រដល់កម្មវិធីហ្វឹកហ្វឺនរបស់អាកាសយានិកអ៊ុយក្រែន បានធ្វើដំណើរទៅដល់ប្រទេសដាណឺម៉ាកហើយដូចដែលបានប្រកាសដោយកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃសុក្រ។ កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយន័រវេសបានរាយការណ៍ថា ប្រទេស Nordic នឹងបញ្ជូនយន្តហោះចម្បាំងពីរគ្រឿង និងគ្រូបង្ហាត់ចំនួន១០នាក់ទៅកាន់មូលដ្ឋានទ័ពអាកាស Danish Skydstrup សម្រាប់គោលបំណងនេះ។ ប្រទេសន័រវេស ដែលជាអ្នកគាំទ្រទីក្រុងគៀវ បានប្តេជ្ញាផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រួមជាមួយនឹងប្រទេសដាណឺម៉ាក...
បរទេស៖កាសែត Daily Record បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលស្កុតឡេនបានបដិសេធមិនផ្តល់ប្រាក់ចំនួន១០លានផោនឬជិត១៣លានដុល្លារ ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីជួយពួកគេបំពេញការចំណាយលើការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនឡើយ។ លើសពីនេះ ក្រុមមន្ត្រីបាននិយាយថា ពួកគេអាចនឹងសម្រេចដកបុគ្គលិកចេញពីសណ្ឋាគារ ដែលបានស្នាក់នៅជនភៀសខ្លួនអ៊ុយក្រែន ដោយចំណាយរបស់រដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដដែលនេះ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់លោក Mark Griffin បាននិយាយថាការសម្រេចចិត្តមិនបន្តការផ្តល់មូលនិធិនឹងក្លាយជាការក្បត់ សម្រាប់គណបក្សជាតិស្កុតឡេន (SNP) ដែលកំពុងកាន់អំណាច ប្រសិនបើខ្លួនបរាជ័យក្នុងការ ធ្វើតាមសន្យារបស់ខ្លួនកន្លងមកក្នុងការការគាំទ្រអ៊ុយក្រែន។...
បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអស់ថវិការបស់ខ្លួនសម្រាប់ ជំនួយយោធាដល់ប្រទេសអ៊ុយក្រែនហើយ ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន “អស់លុយ” ពិតមែន លុះត្រាតែសមាជិកសភា អនុម័តកញ្ចប់ជំនួយថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន...