បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយនៅថ្ងៃអង្គារថា ទីភ្នាក់ងារស៊ើបការណ៍យោធា របស់អ៊ុយក្រែនគ្រោង នឹងធ្វើការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ីដោយប្រើ “គ្រាប់បែកវិទ្យុសកម្ម” ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា FSB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងអំឡុងពេលស៊ើបអង្កេត ការលើផែនការបំផ្លិចបំផ្លាញដែលបានគ្រោងទុកនៅក្នុងខែឧសភាឆ្នាំ ២០២៣ ដើម្បីបំផ្ទុះស្ថានីយ៍យន្តហោះ...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា លោកស្រី Hanna Maliar អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងរបស់អ៊ុយក្រែនបានសំរុកឆ្ពោះទៅមុខនៅជុំវិញបរិវេណក្រុង Bakhmut ដោយគាត់បានពណ៌នាទីក្រុងភាគខាងកើតនេះថា ជា “ចំណុចកណ្តាលនៃអរិភាព” ។លោកស្រីមិនបានថ្លែង ថាតើ ការវាយលុកដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ នឹងត្រូវបានចាប់ផ្តើមឬយ៉ាងណានោះទេ ។ ដោយឡែក...
គៀវ៖ មនុស្សរាប់រយនាក់ត្រូវបានជម្លៀស ចេញពីការតាំងទីលំនៅ នៅតាមបណ្តោយភាគខាងត្បូងនៃទន្លេ Dnipro របស់អ៊ុយក្រែន បន្ទាប់ពីទឹកបានហូរកាត់ទំនប់ Nova Kakhovka ដែលបាក់ ធ្វើឱ្យលិចទឹកតាមដងផ្លូវ និងទីប្រជុំជន។ ការដួលរលំនៃរចនាសម្ព័ន្ធ នៅចុងខាងត្បូងនៃអាងស្តុកទឹក Kakhovka ដ៏ធំសម្បើម កាលពីថ្ងៃអង្គារ បានបញ្ចេញទឹកហូរយ៉ាងខ្លាំង ដោយបន្ថែមភាពវេទនាដល់ មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជាប់នៅជួរមុខ នៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មានករណីផ្ទុះបាក់ទំនប់សល់ពីសម័យសូវៀត នៅតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានគ្រោះទឹកជន់លិចទូទាំងតំបន់សមរភូមិមុខសង្រ្គាម ។ កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្ទុះបាក់ទំនប់មួយនេះ ។ខ្សែវីដេអូដែលមិនបានផ្ទៀងផ្ទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការផ្ទុះ យ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់ Kakhovka ហើយមានខ្សែវីដេអូផ្សេង ទៀតបានបង្ហាញពីទឹកហៀរតាមសំណល់នៃទំនប់នេះ...
បរទេស៖ ការអនុញ្ញាតឱ្យអ៊ុយក្រែនចាញ់រុស្ស៊ី នៅលើសមរភូមិ គឺនឹងផ្ទុះសង្គ្រាមលោក, នេះបើយោងតាមបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោកស្រី Nikki Haley បានលើកឡើង ។ អតីតអភិបាលរដ្ឋ South Carolina បានប្រាប់ទស្សនិកជននៅសាលាក្រុងក្នុងរដ្ឋ Iowa កាលពីថ្ងៃអាទិត្យថា ការបំពាក់អាវុធឱ្យទីក្រុងគៀវគឺនិយាយអំពី “ការការពារសង្គ្រាម” ដោយ ការ “ផ្ញើសារ” ទៅកាន់គូប្រជែងរបស់សហរដ្ឋអាមេរិក។...
គៀវ៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងចាប់ផ្តើមសកម្មភាព វាយលុកប្រឆាំងនឹងរុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃតំបន់ជួរមុខ។ លោកស្រី Maliar បានសរសេរនៅក្នុងសារ Telegram ឲ្យដឹងថា “នៅក្នុងទិសដៅជាក់លាក់ យើងកំពុងឆ្ពោះទៅរកសកម្មភាពវាយលុក” នេះបើយោងតាមការចុះភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ មន្ត្រីរូបនេះបានឲ្យដឹងថា ទិសដៅទីក្រុងបាក់មុត នៅតែជាចំណុចកណ្តាលនៃអរិភាព ដោយបានកត់សម្គាល់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត RIA Novosti កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសរុស្សីបានបើក ការបាញ់ទប់ស្កាត់យោធារបស់អ៊ុយក្រែន មិនឲ្យអាចធ្វើដំណើរឆ្លងកាត់ទន្លេ Dnieper ក្នុងតំបន់ Kherson បានឡើយ។ ជាលទ្ធផលនោះផងដែររុស្សី បានបើកការបាញ់ប្រហារ ទំលាក់យន្តហោះចម្បាំង Su-25មួយគ្រឿងក្នុងចំណោម យន្តហោះចម្បាំងទាំងពីរគ្រឿងរបស់អ៊ុយក្រែន នៅក្នុងប្រតិបត្តិការតាមផ្លូវការអាកាស ដើម្បីទប់ទល់ប្រតិបត្តិការ ផ្លូវគោករបស់អ៊ុយក្រែន។ ប្រភពដដែលបានអះអាងទៀតថា...
បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន ដែលបានរៀបចំផែនការ វាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ភាគខាងត្បូងនៃរដ្ឋ Donetsk នោះគឺបានត្រឹមតែលទ្ធផលបរាជ័យប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានយកមកចេញផ្សាយ ដោយកាសែតរុស្សី RT ក្រសួងការពារជាតិ បាននិយាយថាយោធាអ៊ុយក្រែន បានរៀបចំផែនការ វាយប្រហារមកលើកងកម្លាំងរុស្សីតាមរយៈកងវរសេនាតូចចំនួន៦ និងកងវរសេនាតូចរថក្រោះចំនួន២។...
គៀវ៖ ជំនួយការជិតស្និទ្ធបំផុត របស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន មិនទាន់ត្រៀមខ្លួន ជាស្រេច ក្នុងការបើកការវាយលុក ដែលរំពឹងទុកជាយូររបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នោះទេ ដោយផ្ទុយទៅនឹង សេចក្តីថ្លែងការណ៍ របស់មេដឹកនាំអ៊ុយក្រែនរូបនេះ ដែលត្រូវបានចេញផ្សាយ នៅថ្ងៃតែមួយ។ លោកវេជ្ជបណ្ឌិត Ihor Zhovkva...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រាប់កាសែត Wall Street Journal (WSJ) នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានត្រៀមខ្លួន ជាស្រេចដើម្បីបើកការវាយលុកលើរុស្ស៊ី ដែលរង់ចាំជាយូរមកហើយ។ យ៉ាងណាក៏ដោយ លោកមិនបានបង្ហាញ កាលបរិច្ឆេទ ច្បាស់លាស់ទេ ប៉ុន្តែបាននិយាយថា ក្រុងកៀវមិនអាច...