អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធលោក Recep Tayyip Erdogan ប្រធានាធិបតីទួរគី បានប្រកាសបន្តរយៈពេល២ខែនៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) ក្រោមការដែលអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅទៅកាន់ទីផ្សារពិភពលោក។ លោក Erdogan បានធ្វើសេចក្តីប្រកាសមួយថ្ងៃមុន ពេលដែលកិច្ចព្រមព្រៀងនេះត្រូវផុតកំណត់ ដែលនេះជាកិច្ចការមួយបានធ្វើឡើង ដែលជាការធ្វើរដ្ឋប្រហារខាង...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិបានព្រមានថា វិធានការហិរញ្ញវត្ថុរបស់លោកខាងលិចកំពុងនាំទីក្រុងគីវចូលទៅ ក្នុងវិបត្តិបំណុលអធិបតេយ្យ ជាមួយនឹងបន្ទុកដែលរំពឹងថា នឹងលើសពី GDP របស់អ៊ុយក្រែននៅចុងឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទថា “យើងនឹងឮច្រើននៅថ្ងៃនេះ អំពីសាមគ្គីភាពរបស់សហគមន៍លោកខាងលិចជាមួយអ៊ុយក្រែន ការត្រៀមខ្លួនដើម្បីគាំទ្រ...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីមានបំណងក្នុងការ ពិចារណាសំណើរដោយបណ្តាប្រទេស នៅអាមេរិកឡាទីននិងប្រទេសក្នុងតំបន់អាហ្វ្រិក ចំពោះកិច្ចខិតខំបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់់ RT លោករដ្ឋមន្ត្រីបានធ្វើការសេចក្តីថ្លែងការណ៍នេះ នៅបន្ទាប់ពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសថាទាំងភាគីអ៊ុយក្រែន និងរុស្សីទាំងពីរបានបង្ហាញសញ្ញា ក្នុងការត្រៀមខ្លួនរួចរាល់អនុញ្ញាតិឲ្យ បណ្តាមេដឹកនាំអាហ្វ្រិកក្នុងការក្លាយខ្លួន ជាអ្នកសម្របសម្រួលកិច្ចប្រជុំដើម្បីសន្តិភាព។ លោក...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុន នឹងទទួលយកទាហានអ៊ុយក្រែន ដែលរងរបួស សម្រាប់ការព្យាបាលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់មាតុភូមិដែល ហែកហួរដោយសង្រ្គាមនៅក្នុងការប្រយុទ្ធ ដែលកំពុងបន្តដើម្បីការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។ ប្រភពបានឲ្យដឹងថា នៅក្នុងចលនាដ៏កម្រមួយ ទាហានជាច្រើននឹងត្រូវបាន ទទួលយកនៅមន្ទីរពេទ្យកណ្តាលនៃកងកម្លាំងការពារ ស្វ័យការពារក្នុងទីក្រុងតូក្យូ នៅដើមខែក្រោយ សម្រាប់ការថែទាំវេជ្ជសាស្រ្ត និងការព្យាបាលរាងកាយ។ រដ្ឋាភិបាលជប៉ុន មានបំណងបង្ហាញការប្ដេជ្ញា ចិត្តកាន់តែខ្លាំងចំពោះអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលក្រុមទាំងប្រទេសសេដ្ឋកិច្ចទាំង៧ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការបាញ់ ទំលាក់ជោគជ័យមីស៊ីលល្បឿនលឿន ជាច្រើនគ្រាប់របស់ប្រទេសរុស្សី ដែលកន្លងមកភាគីខាងរុស្សីអះអាងថា ជាមីស៊ីលដែលមានសមត្ថភាពខ្លាំង អាចទំលុះគ្រប់ប្រព័ន្ធការពារ ដែនអាកាសណាទាំងអស់។ ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលក្រុងគៀវបានធ្វើការ ប្រកាសអះអាងអំពីការបាញ់ស្ទាក់ មីស៊ីលល្បឿនលឿនរុស្សីប្រភេទ Kinzhal hypersonic យ៉ាងហោចណាស់៦គ្រាប់ ខណៈដែលមីស៊ីលប្រភេទច្រើនគ្នាប្រមាណជា ១៨គ្រាប់ បានបាញ់សំដៅទីក្រុងគៀវ ក្នុងហេតុការណ៍ចុងក្រោយនេះ។...
បរទេស៖យោងតាមការរាយការណ៍ដោយ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន កាន់តែមានចំនួនតិចឡើង ហើយនៅត្រឹមពាក់កណ្តាលរដូវក្តៅនេះ។ ប្រភពដដែលបានបន្ត ទៀតថាកន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានចំណាយថវិការបស់ខ្លួនអស់ប្រមាណជា៤៨ពាន់លានដុល្លារមកហើយគិត ចាប់តាំងតែពីការអនុម័តចុង ក្រោយដោយសភាជាតិតាំងតែពីខែធ្នូ។ មកទល់ពេលនេះ The Politico ជឿជាក់ថាអាមេរិក អាចនឹងសេសសល់លុយត្រឹមតែ៦ពាន់លានដុល្លារ ប៉ុណ្ណោះសម្រាប់កិច្ចការងារជួយគាំទ្រដល់អ៊ុយក្រែន ឬមានន័យថា ការផ្គត់ផ្គង់របស់អាមេរិកអាចនឹងបញ្ចប់ ទៅក្នុងពេលឆាប់ៗនេះហើយ។ សមាជិកសភាជាច្រើនរូបត្រូវបានគេរាយការណ៍ថា...
បរទេស៖ ប្រទេសហុងគ្រីកាលពីថ្ងៃម្សិលមិញនេះ បានចេញមុខមកធ្វើការរារាំងដំណើរការរបស់ អឺរ៉ុបដែលគ្រោងនឹងធ្វើការផ្គត់ផ្គង់អាវុធនិងសំភារៈយោធា មួយចំនួនដែលមានតម្លៃដល់ទៅ៥០០លានអឺរ៉ូ ទៅឲ្យប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានអ៊ីតាលី ANSA បានឲ្យដឹងដែរថាប្រទេសហុងគ្រីបានធ្វើការលើកឡើងថាកញ្ចប់ថវិកាជំនួយនេះគួរតែ ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងផ្សេងជាជាងអ៊ុយក្រែន ខណៈដែលមិនមានអ្វីប្រែប្រួលអ៊ុយក្រែននឹងអាចទទួល បានកញ្ចប់ជំនួយទាំងនោះនៅ សប្តាហ៍ក្រោយទៅហើយ។ កញ្ចប់ជំនួយដែលត្រូវបានគេស្គាល់ថាគឺជាចំណែក មួយនៃកម្មវិធីជំនួយរបស់អឺរ៉ុប EPF ដែលមានទំហំប្រមានជា៥,៦ពាន់លានអឺរ៉ូសម្រាប់ជួយដល់កង កម្លាំងយោធាបរទេសក្នុង ការដោះស្រាយជម្លោះ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុង Budapest...
បរទេស៖ឧបនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Antonio Tajani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើង លទ្ធភាពនៃការ ដួលរលំនៃកិច្ចព្រមព្រៀងដើម្បីបិទ ការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន រវាងយូអិននិងតួគី តាមច្រកសមុទ្រខ្មៅនោះនឹងអាចធ្វើឲ្យមានរលក នៃការធ្វើសកម្មភាពអន្តោប្រវេសយ៉ាង ខ្លាំងក្លាសាជាថ្មីជាមិនខានទៅកាន់តំបន់អឺរ៉ុប។ ថ្លែងទៅកាន់កាសែតប្រចាំថ្ងៃ Messaggero ជាមួយនឹងសំណួរថាតើនឹងរឿងអ្វីកើតឡើង ប្រសិនបើកិច្ចព្រមព្រៀង ធញ្ញជាតិនោះមិនជោគជ័យលោក Tajani បានឆ្លើយតបថាវាគឺជាលក្ខខណ្ឌ និងលទ្ធផលមួយដែលយើង មិនមានបំណងចង់ពិចារណានោះទេ។ លោកបន្តពន្យល់ទៀតថា៖ជីវិតមនុស្សរាប់់លាននាក់នឹងរស់នៅក្នុង...
ប៉េកាំង៖ នៅពេលដែលលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក បង្កើនជំនួយផ្នែកយោធាដល់អ៊ុយក្រែន អ្នកជំនាញចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ពន្លត់អណ្តាតភ្លើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយកុំចាប់ពង្រត់បណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវគោលដៅនៃការទប់ស្កាត់រុស្ស៊ី ដោយជំរុញឱ្យភាគីពាក់ព័ន្ធ ដែលពាក់ព័ន្ធនៅក្នុង ជម្លោះ ដើម្បីចូលរួមក្នុងការចរចា។ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសពីការមកដល់របស់លោក នៅទីក្រុងប៊ែរឡាំង សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជួបជាមួយសម្តេចប៉ាប នៅបុរីវ៉ាទីកង់ និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni...
បរទេស៖ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ បានប្រកាសផ្តល់ជំនួយយោធាថ្មីមួយ ដែលមានទំហំមិនធ្លាប់មានឡើយ ដល់ទៅ៣ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន គឺជាទំហំធំបំផុត គិតចាប់តាំងតែពីប្រតិបត្តិការពិសេស របស់រុស្សី។ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Boris Pistorius បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា អំណោយដ៏ធំធេងនេះ បានបង្ហាញអំពីភាពច្បាស់លាស់ របស់អាល្លឺម៉ង់ នៅក្នុងការគាំទ្រអ៊ុយក្រែន ហើយអាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយ ដល់អ៊ុយក្រែន...