បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សីលោក Mikhail Galuzin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានធ្វើការរៀបរាប់ និងលើកឡើងសាជាថ្មី ចំពោះលក្ខណ្ឌមួយចំនួន ដែលរុស្សីចង់បាន សម្រាប់ការបង្កើតកិច្ចព្រមព្រៀង សន្តិភាព នៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយ របស់ RT លោក Mikhail បានថ្លែងថា ជម្លោះនៅអ៊ុយក្រែន នឹងអាចដោះស្រាយបានក្នុងករណី ដែលរដ្ឋាភិបាលទីក្រុងគៀវ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងប្រាប់ទៅ កាន់ក្រុមអ្នកកាសែត RBK Ukraina ថាអជ្ញាធរអ៊ុយក្រែន កំពុងរៀបចំផែនការ ក្នុងការកាត់ទោស ចំពោះពលរដ្ឋអ៊ុយក្រែន ជាបុរសៗទាំងឡាយណា ដែលបានព្យាយាមក្នុងការចាកចេញ ពីប្រទេសក្នុងអំឡុងពេល នៃការអនុវត្តច្បាប់អជ្ញាសឹកបែបនេះ។ លោករដ្ឋមន្ត្រី បានបន្តទៀតថា ពួកគេទាំងនោះនឹងត្រូវរាប់បញ្ចូលថា...
គៀវ៖ នៅពេលដែលប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានយល់ព្រមលើការផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ពីសម្ព័ន្ធមិត្តរបស់ខ្លួន និងការហ្វឹកហ្វឺន របស់សហរដ្ឋអាមេរិក លើអ្នកបើកយន្តហោះអ៊ុយក្រែន គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ទេថា នៅពេលណាដែលយន្តហោះសំខាន់ៗទាំងនេះនឹងបង្ហាញខ្លួននៅពីលើសមរភូមិ នៅលើមេឃអ៊ុយក្រែននោះទេ។ យោងតាមអ្នកជំនាញម្នាក់ ដែលបានឲ្យដឹងជាមួយកាសែតអ៊ុយក្រែន Newsweek ថា “ពេលណា” មិនមែនជាសំណួរត្រឹមត្រូវនោះទេ...
ប៉េកាំង ៖ ខ្លឹមសារនៃវិបត្តិអ៊ុយក្រែន គឺការផ្ទុះឡើងនៃភាពផ្ទុយគ្នា នៅក្នុងអភិបាលកិច្ចសន្តិសុខអឺរ៉ុប នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅពេលធ្វើអត្ថាធិប្បាយ អំពីមូលហេតុឫសគល់នៃវិបត្តិ។ លោកស្រី Mao បានឲ្យដឹងថា វិបត្តិនៅអ៊ុយក្រែន គឺជាសោកនាដកម្មមួយ ដែលមិនអាចជៀសបាន ប៉ុន្តែបានវិវត្តទៅជាអ្វី ដែលវាសព្វថ្ងៃនេះ ដែលជាមេរៀនដ៏ឈឺចាប់ និងសមនឹងទទួលបានការ...
បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមបញ្ជូនគ្រាប់កាំភ្លើងធំ រាប់ម៉ឺនគ្រាប់ ទៅកាន់អ៊ុយក្រែន ក្រោម “ការរៀបចំសម្ងាត់” ជាមួយសហរដ្ឋអាមេរិក ។ ការបញ្ជូននេះនឹងបង្ហាញពីការមិនរាថយ របស់ទីក្រុងសេអ៊ូល ដែលមានការស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយ ធុនធ្ងន់ដល់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន...
បរទេស ៖ ជម្លោះក្នុងប្រទេសអ៊ុយក្រែនជិតឈានចូលដល់ដំណាក់កាលដ៏តានតឹងថ្មីមួយ ខណៈដែលទាហានរបស់ទីក្រុងគៀវ ត្រៀមខ្លួនសម្រាប់ការវាយលុក ដែលបានរំពឹងទុក ដោយសារតែប្រទេស អ៊ុយក្រែន មួយរយៈចុងក្រោយនេះ ទទួលបានការផ្គត់ផ្គង់អាវុធថ្មីៗ ទំនើបៗកាន់តែច្រើន ពីសំណាក់សម្ព័ន្ធមិត្ដលោកខាងលិច ។ ការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តជាប់រហូតរបស់អ៊ុយក្រែន បានផ្តល់លទ្ធផលយ៉ាងសំខាន់ខណៈដែលសមាជិកណាតូ បានបដិសេធជាបណ្តើរៗក្នុងការផ្គត់ផ្គង់អាវុធបច្ចេកវិទ្យាខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ការប្រយុទ្ធគ្នាក្នុងប៉ុន្មានសប្តាហ៍ខាងមុខទំនងជាមានការបង្ហូរឈាមកាន់តែខ្លាំង ព្រោះអ៊ុយក្រែន មានបំណងដណ្តើមយកទឹកដីដែលរុស្ស៊ី បានកាន់កាប់យកមកវិញក្នុងសប្តាហ៍បើកឆាកនៃការឈ្លានពានក្នុងឆ្នាំ២០២២។...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ទីក្រុងគៀវបានប្រើប្រាស់កងទ័ព ដែលមិនបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍យោធាអន់ៗ នៅក្នុងការប្រយុទ្ធសម្រាប់ទីក្រុង Donbass នៃទីក្រុងយុទ្ធសាស្ត្រ អាទីមូ (Artyomovsk) ដែលប្រជាជនអ៊ុយក្រែនហៅថា បាក់មុត ដើម្បីជួយសង្គ្រោះអង្គភាពកាន់តែប្រសើរឡើង សម្រាប់ការវាយលុកដែលបានគ្រោងទុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសបានផ្តល់ការ យល់ព្រមរបស់ខ្លួនចំពោះការលក់ ប្រព័ន្ធមីស៊ីលពីដីទៅអាកាស មួយផ្សេងទៀតដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការបរទេសបានធ្វើការ ប្តេជ្ញាចិត្តក្នុងការអនុម័តការលក់ យោធាបរទេសដែលអាចធ្វើទៅបាន ទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន នៃប្រព័ន្ធមីស៊ីលបាញ់ពីលើផ្ទៃដី ទៅលើអាកាស...
គៀវ៖ ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបានអះអាងថា បានកាន់កាប់ទីក្រុងបាក់មុត នៅភាគខាងកើតអ៊ុយក្រែនក្នុងសប្តាហ៍នេះ ប៉ុន្តែរដ្ឋាភិបាលនៅគៀវ បានបញ្ជាក់ថា ខ្លួនមានបំណងប្រមូលយកទីក្រុង ដែលខូចខាតបន្ទាប់ពីព័ទ្ធជុំវិញ។ លោកមេបញ្ជាការបានបន្ថែមថា “យើងបន្តទៅមុខនៅលើកំពូលនៃទីក្រុង បាក់មុត ហើយពិតជាខិតជិតដល់ការចាប់យកទីក្រុងមួយ ដែលបានកើនឡើងលើទឹកដី ៤ គីឡូម៉ែត្រការ៉េ ( ១,៥ ម៉ាយល៍ការ៉េ) ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ពលរដ្ឋក្នុងតំបន់ Kozinka នៃទីក្រុង Belgorod ត្រូវបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកង កម្លាំងយោធារបស់ប្រទេសអ៊ុយក្រែ នាកាលពីថ្ងៃម្សិលមិញ។ យោងតាមការអះអាងដោយអភិបាលក្រុង Belgorod និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងថាកងកម្លាំងយោធាអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយប្រហារចូលទៅដល់ភូមិមួយកន្លែង និងបានសម្លាប់បុរសម្នាក់ជាជនស៊ិវិលខណៈដែលប្រពន្ធរងគ្រោះ ធ្ងន់ត្រូវបានបញ្ជូណទៅកាន់មន្ទីរពេទ្យ។ ក្នុងហេតុការណ៍នេះផងដែរពលរដ្ឋស៊ីវិលក្នុងភូមិ Kozinka ប្រមាណជាជាង១០០នាក់ ត្រូវបានជន្លៀសរកកន្លែងសុវត្ថិភាពក្នុងពេលដែលមាន ការបាញ់តបតគ្នាប៉ុន្តែមកដល់ពេលនេះ...