គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ខ្លួននឹងពិចារណាលើនាវាទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងតំបន់គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅថា ជានាវាផ្ទុកទំនិញយោធា ដែលមានសក្តានុពល។ ក្រសួងបានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram ថា “នាវាទាំងអស់ដែលធ្វើដំណើរក្នុងដែនទឹកនៃសមុទ្រខ្មៅ ក្នុងទិសដៅនៃកំពង់ផែសមុទ្រ នៃសហព័ន្ធរុស្ស៊ី និងកំពង់ផែសមុទ្រ អ៊ុយក្រែន ដែលមានទីតាំងនៅលើទឹកដី នៃអ៊ុយក្រែន ដែលកាន់កាប់ជាបណ្តោះអាសន្នដោយរុស្ស៊ី អាចត្រូវបានចាត់ទុកដោយអ៊ុយក្រែន...
បរទេស៖ កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងជួបបញ្ហាលំបាកមួយទៀតគឺការប្រើប្រាស់បច្ចេកវិទ្យាអាវុធ ដែលបានផ្តល់ឲ្យដោយសហរដ្ឋអាមេរិកជាពិសេសក្នុងអំឡុងពេលដែលត្រូវការគ្រឿង បន្លាស់សម្រាប់ជួសជុលសំភារៈយោធាទាំងនោះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមួយក្នុងចំណោមបញ្ហាដែលយោធាអ៊ុយក្រែន កំពុងជួបប្រទះនោះគឺជាការផ្លាស់ប្តូរគ្រឿងបន្លាស់ នៃរថយន្តយោធារបស់អាមេរិក ប្រភេទ Bradleyដែលអ៊ុយក្រែនមើលឃើញថា វាតែងតែមានជួបបញ្ហាជាប្រចាំទោះបីបានជួសជុលហើយក្តីនិងក៏ដូចជាបញ្ហា នៃការស្នើសុំគ្រឿងបន្លាស់បន្ថែមពីអាមេរិក ផងដែរ។ កងកម្លាំងយោធារបស់អ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះជាច្រើននាក់បានប្រាប់ក្រុមអ្នកកាសែតថា ពេលខ្លះរថយន្តយោធាប្រភេទ Bradley នេះដល់ទៅ៦គ្រឿងត្រូវទទួលរងការខូចខាត នៅត្រង់ចំណុចទីតាំងតែមួយក៏មានដែរជាពិសេសតំបន់ក្បែរសមរភូមិប្រយុទ្ធដ៏សំខាន់ៗ។...
បរទេស៖ ក្រុម Hacker RaHDit របស់រុស្ស៊ីបានផ្សព្វផ្សាយ ទិន្នន័យរបស់បុគ្គលិក ១ ៧០០នាក់ នៃសេវាសន្តិសុខអ៊ុយក្រែន ក៏ដូចជាបុគ្គលិកយោធាចំនួន ២ ០០០ នាក់នៃកងទ័ពជើងទឹកអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុម Hacker បានប្រាប់...
បរទេស ៖ យោងតាមមេដឹកនាំតំបន់គ្រីមៀគឺលោក Sergey Aksyonov បានឱ្យដឹងថា ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក គឺបានបំផ្លាញអគារយ៉ាង ហោចណាស់ចំនួន៤ និងបានសម្លាប់ក្មេងស្រីវ័យក្មេងម្នាក់ នៅភាគពាយព្យតំបន់គ្រីមៀ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Aksyonov បានអះអាងនៅលើ...
ម៉ូស្គូ ៖ ក្រុមអ្នកជំនាញយោធាបានប្រាប់កាសែត Sputnik ថា របបក្រុងគៀវ បានទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងផ្ទេរអាវុធ និងជាមធ្យោបាយងាយស្រួល សម្រាប់ប្រតិបត្តិការ ភេរវកររបស់ខ្លួនប្រឆាំងនឹង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់រុស្ស៊ី។ នៅថ្ងៃទី១៧ ខែកក្កដា កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បានផុតកំណត់ ហើយរុស្ស៊ី បានសម្រេចចិត្តមិនបន្តវាទៀតនោះទេ ដោយសារតែកិច្ចព្រមព្រៀងនេះ មិនត្រូវបានអនុវត្តទាំងស្រុង ដោយសមូហភាពលោកខាងលិច។អ្វីដែលពិសេសជាងនេះទៅទៀត...
ឥណ្ឌា ៖ ប្រធានហិរញ្ញវត្ថុ មកពីក្រុមសេដ្ឋកិច្ចទាំង ២០ បានបរាជ័យម្តងទៀត ក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍រួម ចំពេលមានការបែងចែក យ៉ាងស៊ីជម្រៅអំពីសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលភាពតានតឹង បានកើនឡើងរវាងប្រទេស កំពុងមានសង្រ្គាម បន្ទាប់ពីការដកខ្លួន របស់ទីក្រុងម៉ូស្គូ ពីកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ។ សមាជិកភាគច្រើននៃ G-20 ចែករំលែកទស្សនៈថា រុស្ស៊ី...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា យោធារុស្ស៊ីបានធ្វើការវាយប្រហារ ទៅលើទីតាំងរបស់អ៊ុយក្រែន ដែលប្រើសម្រាប់រៀបចំ ការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះត្រូវបាន ធ្វើឡើងនៅក្នុងការសងសឹកចំពោះការ វាយប្រហារកាលពីថ្ងៃចន្ទលើស្ពាន គ្រីមៀ ដែលបានឆក់យកជីវិតជនស៊ីវិល២នាក់ និងបណ្តាលឲ្យកុមារម្នាក់រងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរុស្ស៊ីនៅពេលយប់បានបើក...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
បរទេស ៖ ក្រោយពេលដែល តែងតែបានអះអាងថា លោកអាចបញ្ចប់ជម្លោះ រវាងអ៊ុយក្រែន និងរុស្សី ក្នុងរយៈពេល២៤ម៉ោង រួចមកអតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសថា លោកបានត្រៀមរៀបចំកិច្ចព្រមព្រៀង សន្តិភាពរួចរាល់ ដើម្បីនាំយកកិច្ចព្រមព្រៀង សន្តិភាពមកលើតុចរចា ។ យោងតាមការចេញផ្សាយ របស់ RT លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសឥណ្ឌា និងប្រទេសបារាំង បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍ និងបង្កើត នូវកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយសម្រាប់បញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា ដំណាក់កាលនេះត្រូវបានរៀបចំឡើងសម្រាប់ការប៉ុនប៉ង ដោះស្រាយជម្លោះសាជាថ្មីនៅក្នុងអំឡុងពេលដែលប្រធានាធិបតីបារាំង Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងប៉ារីស កាលពីដើមសប្តាហ៍នេះ។ គួរឲ្យដឹងដែរថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Macron...