ព័ត៌មានអន្តរជាតិ
អ្នកការទូតកំពូលៗ G-7 ជំរុញឲ្យកូរ៉េខាងជើង វិលចូលតុចរចាវិញ
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលៗ នៃក្រុមប្រទេស ៧ (G-7) កាលពីថ្ងៃពុធបានជំរុញឱ្យកូរ៉េខាងជើង វិលត្រឡប់ទៅរកការចរចា ស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលជំរុញឱ្យទីក្រុងព្យុងយ៉ាង ចូលរួមកិច្ចពិភាក្សាអន្តរកូរ៉េផងដែរ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសក៏បានបង្ហាញ ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ប្រភពព័ត៌មានបានបញ្ជាក់ថា “យើងសូមអំពាវនាវដល់កូរ៉េខាងជើង ឱ្យចៀសវាងពីសកម្មភាពបង្កហេតុ និងចូលរួមក្នុងដំណើរការការទូតមួយដែលមានគោលដៅច្បាស់លាស់នៃការរំសាយអាវុធនុយក្លេអ៊ែរ”។...