ព័ត៌មានអន្តរជាតិ
កោះតៃវ៉ាន់ថ្កោលទោសឥរិយាបថ «អ្នកចម្បាំងចចក» របស់ចិននៅឯវេទិកាប៉ាស៊ីហ្វិក
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់ លោក Lin Chia-lung បានថ្កោលទោសការទូត «អ្នកចម្បាំងចចក» របស់ចិននៅឯវេទិកាមេដឹកនាំកោះប៉ាស៊ីហ្វិកសប្តាហ៍នេះ ហើយបាននិយាយថា មន្ត្រីចិនក៏បានចូលរួមក្នុងការចារកម្ម នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា កិច្ចប្រជុំវេទិកាកោះប៉ាស៊ីហ្វិកឆ្នាំនេះ ត្រូវបានគ្របដណ្ដប់ដោយការជំទាស់របស់ចិនចំពោះវត្តមានរបស់កោះតៃវ៉ាន់នៅឯកិច្ចប្រជុំកំពូល ដោយនិយាយថា ទីក្រុងតៃប៉ិមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម ហើយវត្តមានរបស់កោះនេះនឹងមានផលវិបាក។ ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល...