ព័ត៌មានជាតិ
អ្វីខ្លះត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខ អ្នកជាប់ឃុំ?
ភ្នំពេញ៖ តាមច្បាប់ស្ដីពី ពន្ធនាគារ ជនជាប់ឃុំ សំដៅដល់ជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ ជនជាប់ឃុំ ត្រូវបានអនុញ្ញាតឱ្យគ្រួសារ ឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ កន្លងមក មានសាធារជនមួយចំនួនបានស្នើសុំក្រុមព័ត៌មាន ជួយបញ្ជាក់អំពីករណីសួរសុខទុក្ខអ្នកជាប់ឃុំ ជាពិសេសត្រង់ចំណុចត្រូវធ្វើ ឬមិនត្រូវធ្វើ...