Covid-19
អ្នកជំនាញផ្នែកជម្ងឺរបស់ចិន៖ ការស៊ើបអង្កេតប្រភពជម្ងឺកូវីដ១៩ គួរតែប្តូរទៅធ្វើនៅ សហរដ្ឋអាមេរិក
បរទេស៖ អ្នកជំនួញជាន់ខ្ពស់ផ្នែក រោគរាតត្បាតរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយថា សហរដ្ឋអាមេរិក គួរតែជាអាទិភាពក្នុងជំហានបន្ទាប់ នៃការស៊ើបអង្កេតរកប្រភពនៃជម្ងឺកូវីដ១៩ ក្រោយពីការសិក្សាមួយបានបង្ហាញថា ជម្ងឺនោះអាចនឹងរាតត្បាតនៅទីនោះ នៅដើមខែធ្នូ ឆ្នាំ២០១៩។ ការសិក្សាដែលចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថានជាតិអាមេរិកសម្រាប់សុខភាព ហៅកាត់ថា NIH បានបង្ហាញថា យ៉ាងហោចណាស់មនុស្សចំនួន ៧នាក់ នៅក្នុងរដ្ឋអាមេរិកចំនួន៥ បានឆ្លងមេរោគ SARS-CoV-2...