ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង លប់ចោលគោលការណ៍ចត្តាឡីស័ក ចំពោះក្រុមអ្នកដំណើរ បរទេសមួយចំនួន
បរទេស៖ យោងតាមការបញ្ជាក់ របស់អជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងធ្វើការលើក លែងចំពោះក្រុមអ្នកដំណើរបរទេសមួយចំនួន ដែលបានទទួលវ៉ាក់សាំង រូចរាល់ចំពោះកាតព្វចត្តាឡីស័ក រយៈពេល២សប្តាហ៍ ដែលខ្លួនធ្លាប់អនុវត្តកន្លងមក។ រំលឹកដែរថាកាលពីថ្ងៃទី៥ ខែឧសភាកន្លងមក គោលការណ៍ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនេះ ត្រូវបានដកចេញម្តងហើយ ចំពោះអ្នកដំនើរក្នុងស្រុកដែលបាន ទទួលវ៉ាក់សាំងប្រឆាំងនឹងកូវីដ រួចរាល់ហើយគោលការណ៍ថ្មី ដែលមិនចាំបាច់ចត្តាឡីស័កនេះ ក៏នឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែកក្កដា...