ព័ត៌មានជាតិ
ដំណាក់កាលដំបូង! ខេត្តហឺណាន នឹងជំរុញអ្នកទេសចរចិន ១លាននាក់មកកម្ពុជា
ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្តហឺណាន នៃប្រទេសចិន ដែលមានប្រជាជនប្រមាណ ១០០លាននាក់ នឹងជំរុញអ្នកទេសចររបស់ខ្លួន ឱ្យបាន១លាននាក់ក្នុង១ឆ្នាំ មកកាន់កម្ពុជា នៅក្នុងដំណាក់កាលដំបូង។ ការជំរុញនេះ ធ្វើឡើងតាមសំណើររបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពេលដែលលោករដ្ឋមន្រ្តីជួបពិភាក្សាការងារ ជាមួយ លោកស្រី Zhang Min សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន...