ព័ត៌មានអន្តរជាតិ
ប្រទេសចិន នឹងសម្រួលដល់ទិដ្ឋការអ្នកទេសចរ មកពីសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១មករា
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមការជូនដំណឹងកាលពីថ្ងៃសុក្រដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ប្រទេសចិន នឹងសម្រួលដល់ការស្នើសុំទិដ្ឋាការសម្រាប់អ្នកទេសចរមកពីសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១ ខែមករា ដោយកាត់បន្ថយនូវតម្រូវការឯកសារ គេបានដឹងថា ចំណាត់ការនេះដែឬ គឺជាវិធានការចុងក្រោយបំផុតរបស់ប្រទេសចិន ក្នុងការធ្វើឱ្យវិស័យទេសចរណ៍រស់ឡើងវិញ និងជំរុញសេដ្ឋកិច្ចធំទី២របស់ពិភពលោក បន្ទាប់ពីការធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ ។ សេចក្តីជូនដំណឹងរបស់ស្ថានទូតបានដាក់ថា...