ព័ត៌មានអន្តរជាតិ
បទវិភាគ៖ បើនិយាយចំពោះអ្នកនយោបាយ អាមេរិក ការចំណាយពេលក្នុងការ”ទម្លាក់កំហុសឱ្យគេ”មិនស្មើនឹងយកពេលមកគិតពីការធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច អាមេរិក វិញ
គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋអាមេរិក បាន”ឈ្លោះគ្នា”ម្តងទៀតហើយ! លើកនេះ គឺដោយសារក្រុមហ៊ុនវាយតម្លៃអន្តរជាតិ Fitch បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក នៅថ្ងៃទី១ខែសីហា ពោលគឺបានទម្លាក់ចំណាត់ថ្នាក់លំនាំដើម នៃគ្រឹះស្ថានដាក់ចេញរូបិយប័ណ្ណបរទេសរយៈពេលវែងរបស់អាមេរិកពីAAAមកនៅត្រឹមAA+។បន្ទាប់ពីចេញដំណឹងនេះត្រូវបានចេញផ្សាយ គណបក្សអាមេរិកទាំង២បានឈ្លោះប្រកែកគ្នានិងចោទប្រកាន់គ្នាទៅវិញទៅមក។ គណបក្សប្រជាធិបតេយ្យបានថ្លែងថា ការទម្លាក់ចំណាត់ថ្នាក់ឥណទានលើកនេះគឺជា “លទ្ធផល នៃវិបត្តិលំនាំដើមដែលត្រូវបានបង្កឡើងដោយពួកគណបក្សសាធារណរដ្ឋ” រីឯគណបក្សសាធារណរដ្ឋវិញ បានសន្មត់ថាមូលហេតុគឺដោយសាររដ្ឋាភិបាលរបស់លោកBidenធ្វើការមិនល្អក្នុងការដោះស្រាយកិច្ចការសេដ្ឋកិច្ច។ជុំថ្មីនៃហ្គេម”ទម្លាក់កំហុសឱ្យគេ”រវាងគណបក្សទាំង២អាមេរិកបានបញ្ជាក់ពីមូលហេតុដ៏សំខាន់មួយដែលបណ្តាលឱ្យក្រុមហ៊ុនFitchទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់អាមេរិក។ក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ អាមេរិកបានលេចចេញភាពជាប់គាំងនយោបាយលើពិដានបំណុលម្តងហើយម្តងទៀត ហើយតែងតែអូសបន្លាសយរហូតដល់ខណៈពេលចុងក្រោយទើបមានដំណោះស្រាយ ដែលបានកាត់បន្ថយជំនឿចិត្តរបស់ប្រជាជនចំពោះសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់អាមេរិក។ អ្នកវិភាគបានយល់ឃើញថា...