ព័ត៌មានជាតិ
អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នៅលើប្រាសាទតាមាន់ធំ បង្កឡើងដោយភាគីថៃមុន ព្រោះការបិទម៉ោងចេញ-ចូលទស្សនាប្រាសាទនៅម៉ោង៣រសៀល ប៉ុន្តែភាគីថៃ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដោយគឃ្លើននាំអ្នកទេសចរណ៍ថៃមកទស្សនានៅពេលម៉ោបិទបញ្ចប់ទៅវិញ ។ យោងតាមការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ-កម្ពុជាកាលពីថ្ងៃ២៧ មិថុនា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...