ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអតីតពលករក្នុងខេត្តបន្ទាយមានជ័យ ជួយផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនអតីតពលករចូលរួមពិព័រណ៍ការងារ នៅចុងសប្តាហ៍នេះ ដើម្បីឱ្យពួកគាត់ទទួលបានឱកាសការងារធ្វើ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ក្រសួង នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង យកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាន នូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។ នេះជាការលើកឡើងរបស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣...
ភ្នំពេញ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះដោយបានបង្ហាញយន្តការ ៨ចំណុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។ យន្តការទាំង ៨ចំណុចនោះរួមមាន៖ទី១. រាជរដ្ឋាភិបាលបាន និងកំពុងបន្តចុះអនុស្សារណៈយោគយល់គ្នា ជាមួយប្រទេសទទួលពលករ ដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។ ទី២. កិច្ចការមុនពេលចេញដំណើររបស់ពលករគឺ ការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ (Online)...