ព័ត៌មានជាតិ
លោក វន់ ពៅ ៖ ស្ថានភាព អ្នកលក់ដូរតាមដងផ្លូវ មិនទាន់មានភាពងាយស្រួល ក្នុងការលក់នៅឡើយទេ
ភ្នំពេញ ៖ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានមើលឃើញថា ស្ថានភាពអ្នកលក់តាមដងផ្លូវតាមបណ្តារាជធានី-ខេត្ត នៅកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់មានភាពងាយស្រួលសម្រាប់ការលក់ដូររបស់ពួកគាត់នៅឡើយទេ ។ ចំពោះស្ថានភាពមិនទាន់ល្អប្រសើរដល់អ្នកលក់ដូរតាមដងផ្លូវដូចជា ៖ គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលនូវការបៀតបៀនគ្រប់ពីអ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះការប្រកួតប្រជែង និងការបាត់បង់មុខរបរ ។...