ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្ររុស្ស៊ី រាយការណ៍ឲ្យដឹងអំពីបាតុភូត ដ៏កម្រមួយពាក់ព័ន្ធ នឹងការបំភាយប្លាស្មាពណ៌ខ្មៅ ដែលមាននៅលើភពព្រះអាទិត្យ
VLADIVOSTOK៖ មន្ទីរពិសោធន៍តារាសាស្ត្រព្រះអាទិត្យ នៅវិទ្យាស្ថានស្រាវជ្រាវអវកាស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្របានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានរាយការណ៍ ពីបាតុភូតដ៏កម្រមួយពាក់ព័ន្ធនឹង ការបំភាយប្លាស្មាពណ៌ខ្មៅដែលត្រូវបាន គេសង្កេតឃើញនៅលើព្រះអាទិត្យ ។ មន្ទីរពិសោធន៍ខាងលើបានឲ្យដឹងថា “បាតុភូតដ៏កម្រ ដ៏ស្រស់ស្អាត និងគួរឱ្យខ្លាចបន្តិចដែរបានកើតឡើង នៅថ្ងៃនេះនៅលើផ្កាយរបស់យើង ។ នៅចំកណ្តាលនៃថាសដែលអាចមើលឃើញ រចនាសម្ព័ន្ធខ្មោចនៃពណ៌ខ្មៅដែលបានបង្កើតឡើង ហើយបន្ទាប់មកត្រូវបានច្រានចេញមួយផ្នែកទៅក្នុងលំហ ហើយបានរលាយបាត់មួយផ្នែកនៅក្នុងទម្រង់រាងជាម្កុដ” ។ យោងតាមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា...