ព័ត៌មានអន្តរជាតិ
ថៃ ស្វែងរកដំណោះស្រាយមនុស្សធម៌ សម្រាប់ការឃុំខ្លួន អ្នកសារព័ត៌មានមីយ៉ាន់ម៉ា
បាងកក៖ ក្រសួងការបរទេសថៃ បានឲ្យដឹងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយ“ មនុស្សធម៌” ចំពោះករណីអ្នកកាសែតមីយ៉ាន់ម៉ា ៣ នាក់ និងសកម្មជនពីរនាក់ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពី បានភៀសខ្លួនឆ្លងព្រំដែន ដើម្បីគេចពីការបង្ក្រាបរបស់យោធា ទៅលើក្រុមប្រឆាំង។ អ្នកទាំង៣ ធ្វើការឱ្យវិទ្យុសម្លេងប្រជាធិបតេយ្យភូមា ដែលជាស្ថាប័នផ្សាយឯករាជ្យ ដែលបានរិះគន់រដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី...