ព័ត៌មានជាតិ
អ្នកស្រាវជ្រាវទំនាក់ទំនង កម្ពុជា-ចិន៖ ម្ហូបអាហារជាចំណែកមួយសំខាន់ ទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជា
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា៖ ម្ហូបអាហារជាចំណែកមួយសំខាន់ ក្នុងការទាក់ទាញទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន ខណៈដែលទំទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាប្រចាំ ហើយបានឈានដល់កម្រិតកំពូល។ លោកបណ្ឌិត ជា មុនីឫទ្ធិ មានប្រសាសន៍ថា ម្ហូបអាហារគឺជាអត្តសញ្ញាណមួយ សម្គាល់ជាតិសាសន៍ ដោយឡែកម្ហូបចិនមានភាពល្បីរន្ទឺ ដោយសារចំនួនប្រជាជនច្រើន និងមានភាពចម្រុះគ្នា ដែលនាំឱ្យក្លាយជាភាព...