ព័ត៌មានជាតិ
អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ
ភ្នំពេញ៖ អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សិទ្ធិស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ និងទទួលបានកិច្ចគាំពារសង្គមពេញលេញ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ស្រ្តីបាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងសង្គមសេដ្ឋកិច្ចកម្ពុជា និងមានភាពស្មើមុខស្មើមាត់ដូចទៅនឹងបុរសផងដែរ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើនិយាយពីសិទ្ធិវិញ ស្រ្តីនៅកម្ពុជាត្រូវបានលើកកម្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាងនេះទៀតស្រ្តីបានចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសេដ្ឋកិច្ច រួមទាំងនយោបាយ សង្គមនៅកម្ពុជា។ ស្រ្តីមានភាពស្មើមុខស្មើមាត់ជាមួយបុរសនៅគ្រប់វិស័យ ជាពិសេសស្រ្តីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ។...