Covid-19
ពលរដ្ឋខ្មែរម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដំណឹងជាបន្ទាន់ថា មានប្រជាពលរដ្ឋខ្មែរអាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩នៅម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងប្រកាសថា នេះជាករណីលើកទី១ហើយសម្រាប់កម្ពុជា។អ្នកស្លាប់មានទីលំនៅ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាអ្នកបើកបររថយន្តឲ្យជនជាតិនៅខេត្តព្រះសីហនុ មានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ សពនេះត្រូវបានរកថា មានជំងឺឆ្លងវីរុសកូវីដ១៩ នាថ្ងៃ២៧ កុម្ភៈ។ សូមរំលឹកថា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ដំបូង លើបុរសជនជាតិចិនម្នាក់ ឈ្មោះ...