តើ “មនុស្សតែងតែយល់ស្រប” មានន័យដូចម្តេច? មានការឱ្យនិយមន័យជាច្រើនលើពាក្យ “មនុស្សតែងតែយល់ស្រប” ប៉ុន្តែដើម្បីឱ្យងាយយល់នោះ គឺ “មនុស្សតែងតែយល់ស្រប” សំដៅលើមនុស្សម្នាក់ដែលតែងតែចេះសម្របខ្លួន ដោយភាពវិជ្ជមាននៅក្នុងជីវិត ហើយតែងតែយល់ស្របក្នុងកិច្ចការនានា។ ត្រង់នេះគឺដូចគ្នាទៅនឹងរបៀបដែលបុគ្គលម្នាក់ៗចូលចិត្តរសជាតិអាហារ ឬរសជាតិការ៉េមខុសៗគ្នា។ វាមិនមានអំណះអំណាងជាក់លាក់ណាមួយដែលនិយាយថា “មនុស្សតែងតែយល់ស្រប” គឺជាទ្រព្យ ឬជាបំណុលនោះទេ។ វាក៏មិនមែនសំដៅលើល្អ ឬអាក្រក់នោះដែរ។ អ្វីៗទាំងអស់គឺផ្អែកលើរបៀបដែលអ្នកគិត និងសកម្មភាពដែលសមនឹងអ្នក។ អ្វីដែលសមនឹងអ្នកនោះ...
យើងទាំងអស់គ្នាមានពេល២៤ម៉ោងដូចគ្នា ហើយពេលវេលា២៤ម៉ោងរបស់យើងជារៀងរាល់ថ្ងៃអាចមានភាពខុសគ្នា ប្រសិនបើយើងព្យាយាមបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់វា។ អ្នកឧកញ៉ា គិតមេង ថ្លែងថា ខ្ញុំចងចាំក្នុងការអនុវត្តទម្លាប់របស់ខ្ញុំជារៀងរាល់ថ្ងៃ ព្រោះខ្ញុំចង់ចាប់ផ្តើមសកម្មភាពប្រចាំរបស់ខ្ញុំ ឱ្យបានព្រឹកព្រលឹមតាមដែលអាចធ្វើទៅបាន នៅពេលដែលអ្វីៗគ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់។ ភាពស្ងប់ស្ងាត់ពេលព្រឹក និងខ្យល់អាកាសបរិសុទ្ធអាចនាំមកនូវអារម្មណ៍ល្អ និងភាពវិជ្ជមានដល់ចិត្ត និងរាងកាយរបស់អ្នក។ ខ្ញុំចូលចិត្តចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំជាមួយនឹងការពត់ខ្លួន ធ្វើលំហាត់ប្រាណស្រាលៗ និងបង្កើនថាមពលជាមួយនឹងអាហារពេលព្រឹកជាមួយគ្រួសារដែលធ្វើឱ្យយើងមានសុខភាពល្អ និងថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃ។ បន្ទាប់ពីនោះ ខ្ញុំនឹងនៅតែមានពេលពិនិត្យមើលកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំ ហើយឆ្លើយតបទៅសារសំខាន់ៗមួយចំនួន មុនពេលខ្ញុំទៅធ្វើការ។...