ព័ត៌មានជាតិ
សម្តេចធិបតី៖ សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. ធ្វើឲ្យកម្ពុជា មានសក្តានុពលជាងគេក្នុងតំបន់ ទាក់ទងការកសាងសន្តិភាព
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានគេចាត់ទុកកម្ពុជាថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ ក្នុងការទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថាអ.វ.ត.ក ជាពាក្យពេញមួយដែលត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលបច្ចុប្បន្ន ខណៈមនុស្សជាច្រើននៅបន្ត ស្គាល់អង្គជំនុំជំម្រះនេះថា...