ភ្នំពេញ ៖ លោក Atul KHARE អគ្គលេខាធិការរង នៃអ.ស.ប. ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ បានមើលឃើញពីវីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាថា មិនមែនត្រឹមជាមេដឹកនាំ ដែលនាំមកសន្តិភាពមកដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំដែលផ្តល់សន្តិភាព ទៅដល់បណ្តាប្រទេសដទៃទៀត នៅលើពិភពលោក។ ក្នុងឱកាសចូលជួបសម្ដែង ការគួរសម ជាមួយសម្ដេចតេជោ នៅថ្ងៃ២២ កក្កដា...
ភ្នំពេញ ៖ តាមរយៈលោក អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍ ២ចំណុចទៅកាន់អង្គការសហប្រជាជាតិ។ អនុសាសន៍ទាំង២ចំណុចនោះមាន៖ ទី១. គប្បីយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើស នាយទាហានជាមេបញ្ជាការនិងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហានមានជំនាញ...
ភ្នំពេញ ៖ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ-កម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និងជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥ ខាងមុខ។ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យដើម្បីរៀបចំការបោះឆ្នោត តាមនីតិវិធីលើសំណើរបស់អ៊ុយក្រែន សម្រាប់សម័យប្រជុំបន្ទាន់នៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣រូប ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ មិនមានការវេតូលើការបោះឆ្នោត តាមនីតិវិធីនៅក្នុងក្រុមប្រឹក្សាទេ ខុសពីដំណោះស្រាយ។ ការបោះឆ្នោតតាមនីតិវិធីតម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាចំនួនប្រាំបួន ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥។ អ្នកការទូតក្រុមប្រឹក្សាបាននិយាយថា...