ព័ត៌មានអន្តរជាតិ
ផ្ទុះអាវុធ នៅព្រំដែន ឥណ្ឌា-កាស្មៀ បណ្តាលឲ្យ ស្លាប់យោធាម្នាក់ និងក្រុមសកម្ម ប្រយុទ្ធ៥នាក់
ស្រឹងហ្គារ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមសកម្មប្រយុទ្ធចំនួន៥នាក់ និងយោធាឥណ្ឌាចំនួន១នាក់ ត្រូវបានសម្លាប់ នៅក្នុងពេលបាញ៉ប្រហារគ្នារ នៅតំបន់គ្រប់គ្រងដោយឥណ្ឌា និងកាស្មៀ ។ ការបាញ់ប្រហារគ្នា បានកើតឡើងនៅក្នុងភូមិ Hanjin-Rajpora ស្រុក Pulwama ចម្ងាយប្រមាណ៣៧គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃក្រុង Srinagar ដែលរដ្ឋធានីគ្រប់គ្រងដោយប្រទេសឥណ្ឌា-កាស្មៀ...