បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមបញ្ចូលភាសាប្រឆាំង ការនេសាទត្រីបាឡែននៅក្នុង កតិកាសញ្ញាពាណិជ្ជកម្ម ឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន បន្ទាប់ពីការប្រឆាំងយ៉ាងខ្លាំងក្លា ពីប្រទេសជប៉ុន។ ដំណោះស្រាយនៃចំណុចសំខាន់ នៃជម្លោះរវាងសមាជិកសំខាន់ពីរ នៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក បានត្រួសត្រាយផ្លូវ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលត្រូវបានឈានដល់នៅក្នុង កិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា។ បន្ទាប់ពីការដកខ្លួនចេញពី គណៈកម្មាការត្រីបាឡែន អន្តរជាតិក្នុងឆ្នាំ២០១៩ ប្រទេសជប៉ុនបានបន្តការនេសាទត្រីបាឡែន ជាលក្ខណៈពាណិជ្ជកម្មក្នុងដែនទឹក ពីច្រាំងសមុទ្ររបស់ខ្លួន។...