ស្ថានភាពជំនន់ទឹកភ្លៀង
សប្តាហ៍ខាងមុខនេះ កម្ពុជានឹងរងឥទ្ធិពលខ្យល់មូសុង រដូវវស្សា ធ្វើឲ្យមានភ្លៀងពីមធ្យម ទៅច្រើន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ(១១-១៧ឧសភា) កម្ពុជា នឹងរងឥទ្ធិពលខ្យល់មូសុងរដូវវស្សាដែលអាចធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃ១០ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ។ រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃ១៥ ឧសភា។ ក្រសួងថា...