ព័ត៌មានជាតិ
ឥទ្ធិពលព្យុះត្រូពិក នឹងនាំឲ្យកម្ពុជាមានភ្លៀងធ្លាក់ ជាប់ៗគ្នា ៣ថ្ងៃទៀត
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃទៀត ដោយសារតែព្យុះត្រូពិក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមាន នៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងនឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ...