ព័ត៌មានជាតិ
ឧកញ៉ា ឃាង ពុទ្ធី អំពាវនាវឲ្យដាក់ទោសទណ្ឌយ៉ាងតឹងរឹងបំផុត ចំពោះជនឆបោកអចលនទ្រព្យ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ា ឃាង ពុទ្ធី បានអំពាវនាវដល់ភាគីពាក់ព័ន្ធជាអ្នកអនុវត្តច្បាប់ ត្រូវដាក់ទោសទណ្ឌឲ្យបានតឹងរឹងបំផុតចំពោះជនឆបោកអចលនទ្រព្យ ដោយកុំលើកលែងនិងបន្ទូរបន្ថយឲ្យសោះ ព្រោះបើពុំដូច្នេះទេ ជនទាំងនោះនឹងមិនរាងចាលឡើយ។ នេះជាការថ្លែងរបស់លោកក្នុងសិក្ខាសាលា ស្ដីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្ម អចលនវត្ថុនៅកម្ពុជា នាពេលបច្ចុប្បន្ន” កាលពីថ្ងៃ១៧ មិថុនា ។ នាឱកាសនោះដែរលោកឧកញ៉ាក៏បានលើកជាសំណួរហាក់ងើយឆ្ងល់ដោយខ្លួនឯងថា...