ព័ត៌មានជាតិ
ឧកញ៉ា តែ តាំងប៉ ស្នើដល់ពលរដ្ឋ ដែលមានអាជីវកម្មផ្ទាល់ខ្លួន រាល់ការកម្ចីប្រាក់ពីធនាគារ ត្រូវប្រើឲ្យចំគោលដៅ ទើបគ្មានហានិភ័យទៅក្រោយ
ស្វាយរៀង៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែង ស្នើដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានអាជីវកម្មដៃ រាល់ការកម្ចីប្រាក់ពីធនាគារ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ និងមានសមិទ្ធផល និងប្រាក់ចំណេញមកវិញ ទើបយើងគ្មានហានិភ័យទៅថ្ងៃក្រោយ។ ការថ្លែងបែបនេះរបស់លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងនៅក្នុងកម្មវិធី សិក្ខាសាលាស្តីពីការកសាងអាជីវកម្ម ប្រកបដោយភាពជោគជ័យ នាសាលប្រជុំសណ្ឋាគារទន្លេវៃគោ...