ភ្នំពេញ៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងសកម្មភាពកសាងសង្គមជាតិ។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបំពាក់គ្រឿងឥស្សរិយយសនេះ ជូនឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស។ ឧកញ៉ា បានបង្ហាញនូវទឹកចិត្តរីករាយជាខ្លាំង ចំពោះការទទួលបាន នូវគ្រឿងឥស្សរិយយសនេះ។ លោកបានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទាន គ្រឿងឥស្សរិយយស និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយស។ ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅ ឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើត ក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារ ជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យ អចលនទ្រព្យនាំឱ្យទទួលបាន ជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូន ត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។ ឧកញ៉ា ឡេង ប្រុស បានចាត់ទុកការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល គឺជាការងារដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យជាតិកាន់រីកចម្រើន និងរុងរឿង៕
ដើម្បីជាការអបអរ បុណ្យចូលឆ្នាំសកលខាងមុខនេះ ចាប់ពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្មានថ្ងៃខាងមុខនេះ គម្រោងផ្ទះល្វែង ណាវ៉ាត់ត្រា ខ្នាតយក្ស ដែលមានទីតាំងស្ថិតនៅ ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នឹងបើកទទួលប្រាក់កក់ ពីអតិថិជន ព្រមជាមួយការបញ្ចុះតម្លៃពិសេស និងការថែមជូនសម្ភារៈក្នុងផ្ទះ ជាច្រើនសន្ទឹកសន្ទាប់មិនធ្លាប់មាន។ ក្រុមហ៊ុននឹងលក់បញ្ចុះតម្លៃចាប់ពី 10,000$...
ភ្នំពេញ៖ ជាត្រកូលធ្លាប់តែខ្សត់ខ្សោយ និងលំបាក គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែធ្វើសទ្ធាមិនដាច់ជួយដល់ជនដែលខ្វះខាត។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ គ្រួសារឧកញ៉ាត្រកូល «ឡេង» បានចំណាយថវិកា របស់ខ្លួនប្រមាណ ២០លានរៀលជូនទៅដល់ប្រជាពលរដ្ឋ ៤រយនាក់ នៅក្នុងភូមិកំណើតរបស់ខ្លួន ក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានប្រាប់ ថាការបរិច្ចាគថវិកាជូនដល់ប្រជាពលរដ្ឋក្នុងភូមិនេះ ដើម្បីជាចំណែក សម្រាប់ដោះស្រាយការខ្វះខាត និងជាចំណងដៃបងប្អូនរបស់លោក ជូនប្រជាពលរដ្ឋសម្រាប់បុណ្យចូលឆ្នាំសកល ដែលឈានចូលមកដល់ខាងមុខនេះ។ ការជូនថវិកា ដល់ប្រជាពលរដ្ឋក្នុងភូមិនៅថ្ងៃនេះ មិនមែនជាលើកទី១នោះឡើយ សម្រាប់គ្រួសារឧកញ៉ាត្រកូល «ឡេង»។ គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែបានជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងភូមិ និងជួយកសាងសមិទ្ធផលនានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។ ឧកញ៉ា ឡេង ប្រុស បានគូសបញ្ជាក់ថា គ្រួសាររបស់លោកមានអនុស្សាវរីយ៍ជូរចត់ច្រើនណាស់ នៅក្នុងភូមិកាលពីអតីតកាលជាពិសេសពេលគ្រួសារមានការខ្វះខាត។ ការធ្វើទានជាមួយប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកកសាងសមិទ្ធផលនានានៅស្រុកកំណើត គឺធ្វើឱ្យគ្រួសារលោកមានភាពរីករាយ ហើយរំពឹងថា កុសលផលបុណ្យគ្រួសារលោកបានធ្វើ នឹងបានដល់វិញ្ញាណក្ខន្ធអ្នកម្តាយដែលបានចែកឋានទៅ។ ប្រជាពលរដ្ឋដែលបានចូលរួមទទួលថវិកា ដែលជាសទ្ធាដ៏ជ្រះថ្លារបស់គ្រួសារឧកញ៉ាត្រកូល «ឡេង» បានថ្លែងអំណរគុណ ដល់គ្រួសារឧកញ៉ាត្រកូល «ឡេង» និងបានបង្ហាញការកោតសរសើរស្ញប់ស្ញែង ចំពោះគ្រួសារឧកញ៉ាត្រកូល «ឡេង» បើទោះបីមានជីវភាពរុងរឿងយ៉ាងណាក្តី ប៉ុន្តែនៅតែផ្សារភ្ជាប់ជីវិតជាមួយ ប្រជាពលរដ្ឋនៅស្រុកកំណើត។ ប្រជាពលរដ្ឋ បានចាត់ទុកគ្រួសារឧកញ៉ាត្រកូល «ឡេង» គឺជាត្រកូលដ៏ឧត្តម និងជាគំរូមួយនៅក្នុងសង្គមខ្មែរ។ សូមបញ្ជាក់ថា គ្រួសារឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករ នៅប្រទេសនោះស្វះស្វែងរកថវិកា ទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗ របស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះលើកីឡាករកោះហ្កាំ ក្នុងជើងទី២ ដោយលទ្ធផល ២-១ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋានប្រទេសបារ៉ែនយប់មិញនេះ។ ឧកញ៉ា ដែលមានអតីតភាពជាពលករ នៅប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានសេចក្តីរីករាយជាខ្លាំង ក្រោយពេលឃើញកីឡាករកម្ពុជា...