ភ្នំពេញ ៖ ក្រោយឃើញព័ត៌មានមានការចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុក អំពីហិង្សាមួយកើតឡើងលើស្រ្តីម្នាក់ដែលបង្កឡើងដោយក្រុមស្រ្តីមួយទៀត កាលពីរាត្រីថ្ងៃ២០ កញ្ញាភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់មួយលើករណីនេះដើម្បីមានវិធានការតាមផ្លូវច្បាប់។ បើតាមផេករបស់ស្នងការរាជធានីភ្នំពេញ គឺករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតនោះគឺកំពុងដេកដួលក្នុងបន្ទប់ ។ ជាមួយនោះដែរ ស្នងការក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ លោកស្នងការបានបញ្ជាក់ច្បាស់ថា ករណីនេះដោយមិនអាចលើកលែងបានទេ ៕
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំកិច្ចប្រជុំលើកដំបូង ពង្រឹងលើការងារចំបងបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ អំពើលួច ឆក់ ប្លន់និងក្មេងទំនើង និងការងារសណ្តាប់ធ្នាប់ចរាចរណ៍ ។ក្នុងកិច្ចប្រជុំនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ បានណែនាំនគរបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលពីអាណត្តិទី៦ជាស្នងការនគរបាលខេត្តព្រះសីហនុនោះ ត្រូវបានតម្លើងមកជាអគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃ២៣ សីហា ហើយទើបតែមកកាន់អគ្គស្នងការបានមួយថ្ងៃពោលនាថ្ងៃ២៤ សីហានេះ លោកឧត្តមសេនីយ៍ក៏បានត្រូវតែងតាំងមកជាស្នងការនគរបាលរាជធានីភ្នំពេញ ។ នេះបើតាមប្រកាសរាជរដ្ឋាភិបាលនាថ្ងៃ២៤ សីហា ៕