ព័ត៌មានអន្តរជាតិ
រុស្ស៊ីថា អាមេរិកបំពានច្បាប់អន្តរជាតិ ជុំវិញការបញ្ជូនឧទ្ធម្ភាគចក្រ Mi-17 ចំនួន ៤គ្រឿង ឱ្យអ៊ុយក្រែន
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងបំពាន លើកាតព្វកិច្ចអន្តរជាតិ និងគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួន ជាមួយនឹងកញ្ចប់ជំនួយយោធា ចុងក្រោយបំផុតរបស់ខ្លួនចំពោះអ៊ុយក្រែន។ លោកបានចង្អុលបង្ហាញថា ក្នុងចំណោមរបស់ផ្សេងទៀត គឺរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការទទួលបាន ការអនុញ្ញាតពីរុស្ស៊ី មុនពេលបង្វែរឧទ្ធម្ភាគចក្រ Mi-17 ចំនួនបួនគ្រឿងពីគោលដៅដើម នៅប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់អ៊ុយក្រែន។...