ព័ត៌មានជាតិ
ត្រឹមខែតុលា រាជរដ្ឋាភិបាលចំណាយជាង១ពាន់លានដុល្លារ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះ
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា គិតចាប់តាំងពីដាក់ឲ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់គាំពារសង្គមកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ...