បរទេស៖ ក្រសួងការបរទេសនៃប្រទេសចិន បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកដែលមានផែនការ ក្នុងការបញ្ជូននាវាមុជទឹក បំពាក់អាវុធនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូងនោះគឺជា ការបង្កភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថាកាលពីដើមសប្តាហ៍ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសក្នុងការដាក់ពង្រាយ នាវាមុជទឹកដ៏ទំនើបទាំងនោះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមរយៈកិច្ចប្រជុំជាមួយនឹង លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។ ថ្លែងទៅកាន់សន្និសិទកាសែតមួយ...
បរទេស៖ ប្រធានផ្នែមក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់ ប្រទេសអ៊ុយក្រែនលោក Aleksey Danilov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានលើកឡើងថាប្រទេសរុស្សី បានដាក់ផែនការក្នុងការផ្តល់ឲ្យ នូវកិច្ចព្រមព្រៀងមួយដែលមាន លក្ខណៈដូចទៅនឹងកិច្ចព្រមព្រៀង កាលពីគ្រានៅឧបទ្វីបកូរ៉េ គឺនឹងអាចឈានទៅដល់ការ បែងចែកទឹកដីរបស់អ៊ុយក្រែនជាមិនខាន។ សេចក្តីថ្លែងការណ៍ របស់លោកត្រូវបានធ្វើឡើង ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់សំណើរឡើងជាកិច្ចព្រមព្រៀង សន្តិភាពមួយដែលស្ថិតនៅក្នុង លក្ខខណ្ឌមួយដែលរដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវតែទទួលស្គាល់ទឹកដីថ្មី ដែលត្រូវបានបោះឆ្នោតប្រជាមតិ...