ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ច របស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ច របស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រឱ្យបានសកម្ម ដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាស និងប្រគល់ជ័យលាភី កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម...