ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បំភ្លឺលើសេចក្តីព្រាងច្បាប់ ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម
ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃ២៤ កុម្ភៈនេះ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែង ជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យដែលមាន៧មាត្រា ត្រូវបានរដ្ឋសភា...