ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ឲ្យក្រុមប្រឹក្សាអ្នកច្បាប់ ពង្រឹងវិជ្ជាជីវៈ និងច្បាប់ តាមរយៈការអនុវត្តការងារ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានណែនាំដល់ក្រុមប្រឹក្សារអ្នកច្បាប់ ឲ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈ គោលការណ៍ច្បាប់ និងគុណភាពការងារ តាមរយៈការពង្រឹងការអនុវត្តការងារឲ្យបានឆាប់រហ័ស និងលើកកម្ពស់គុណភាព ។ ការលើកឡើងរបស់លោកនេះ ក្នុងឱកាសអញ្ជើញបិទ សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់...