ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ណែនាំមន្ត្រីបន្តបង្កើនប្រសិទ្ធភាព ធ្វើយ៉ាងណាពន្លឿន ការចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់
ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ឱ្យបន្តនិរន្តរភាពអ្វីដែលមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។ ការណែនាំបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសុរិយោដីនិងភូមិសាស្រ្ត ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារដោះស្រាយវិវាទដីធ្លី...