ព័ត៌មានជាតិ
ព្រែកជីកហ្វូណនតេជោ ជាចំណាប់ខ្មាំង នៃឧបាយកលយុទ្ធសាស្រ្ត ក្នុងនយោបាយសេដ្ឋកិច្ចនិងយោធា របស់វៀតណាម!
មេគង្គជាសសៃឈាមមួយដ៏សំខាន់សំរាប់តំបន់អាស៊ី ជាទន្លេមួយដែលវែងជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ៤ ៨០០គីឡូម៉ែត្រ ដោយមានប្រភពដើមហូរចេញពីតំបន់ខ្ពង់រាប Tibet រួចហូរកាត់ប្រទេសចិន ចូលមកមីយ៉ាន់ម៉ា ចូលមកប្រទេសថៃ ចាក់ចូលប្រទេសឡាវ ហូរចូលមកកម្ពុជា រួចបន្តហូរចុះទៅសមុទ្រចិនខាងត្បូង ដោយរត់ឆ្លងកាត់ដែនដីសណ្ដរទន្លេមេគង្គ ក្នុងទឹកដីរបស់វៀតណាម។ សាវតានៃទន្លេមេគង្គ ក្នុងអំណាចរបស់អាណានិគមបារាំង! ថ្ងៃ០៤ មិថុនា ១៩៤៩ ក្រោមអំណាចនៃក្រិត្យច្បាប់លេខ...