ព្រុចសែល៖ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបកំពុងឡើងថ្លៃ ខណៈសីតុណ្ហភាពធ្លាក់ចុះក្នុងតំបន់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅ កណ្តាលវិបត្តិថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អនាគតឧស្ម័ន TTF របស់ប្រទេសហូឡង់ ដែលជាកិច្ចសន្យាគោលរបស់អឺរ៉ុប កំពុងជួញដូរនៅតម្លៃ ១៥៧ដុល្លារ ក្នុងមួយម៉ោងមេហ្គាវ៉ាត់កាលពីថ្ងៃពុធ កើនឡើង ១០ ភាគរយបើធៀបនឹងសប្តាហ៍មុន។ ជាមួយនឹងការនាំចេញឧស្ម័នធម្មជាតិ របស់រុស្ស៊ីត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ ទ្វីបនេះកំពុងព្យាយាម...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនកំពុងថ្លឹងថ្លែងជម្រើសមួយ ដើម្បីបង្វែរផ្នែកខ្លះ នៃទុនបម្រុងឧស្ម័នធម្មជាតិរបស់ខ្លួន ទៅកាន់អឺរ៉ុប ក្នុងករណីដែលរុស្ស៊ី ដាក់កម្រិតការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់តំបន់ជាការឆ្លើយតប ទៅនឹងការដាក់ទណ្ឌកម្ម ដែលបានព្យាករណ៍ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។ ប្រទេសជប៉ុនទំនង ជាស្វែងរកការសម្របសម្រួល ជាមួយប្រទេសផ្សេងទៀត ក្នុងការគាំទ្រអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំង លើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង។ សហរដ្ឋអាមេរិក...