ព័ត៌មានជាតិ
អ្នកជំនាញសិទ្ធិមនុស្សយូអិន ជំរុញឲ្យមានការដាក់ទណ្ឌកម្មលើវិស័យប្រេង និង ឧស្ម័នរបបយោធាមីយ៉ាន់ម៉ា
ហ្សឺណែវ៖ អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានា ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័នរបស់មីយ៉ាន់ម៉ា ដើម្បីជាសម្ពាធលើរបបយោធា ដែលបានឡើងកាន់អំណាច កាលពី៥ ខែមុន។ ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបណ្តាលឱ្យមានការខឹងសម្បារទូទាំងប្រទេស ដែលភ្លាមៗនោះបានក្លាយជាការតវ៉ានិងធ្វើកូដកម្មយ៉ាងឃោរឃៅ ដោយកងកំលាំងសន្តិសុខ ដែលមានមនុស្សជិត ៩០០ នាក់ត្រូវបានសម្លាប់។...