ព័ត៌មានជាតិ
CMH ៖ ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំង ដល់សុខុមាលភាពប្រជាជន និងសេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ឧស្សាហកម្មថ្នាំជក់ បានបំផ្លាញយ៉ាងខ្លាំងទៅ ដល់សុខុមាលភាពប្រជាជន សេដ្ឋកិច្ចជាតិ រួមទាំងបង្កជាបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាពេលថ្មីៗនេះ បានបញ្ជាក់ថា ផ្ទុយពីការពិត ក្រុមហ៊ុនថ្នាំជក់ បានព្យាយាមបង្ហាញទៅកាន់អ្នកបង្កើតគោលនយោបាយ ក៏ដូចជាប្រជាពលរដ្ឋថា ខ្លួនបានយកចិត្តទុកដាក់ខ្ពស់ទៅ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ សហគមន៍ សេដ្ឋកិច្ចជាតិ...